តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

វិស័យ​សិល្បៈ​របស់​កម្ពុជា​រីក​លូត​លាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​មើល​ឃើញ​ជាក់​ស្ដែង​តម្លៃ​ពលកម្ម​ក្នុង​សិល្បៈ​របស់​សិល្បករ​ក៏​ចាប់​ផ្ដើម​ល្អ​ប្រសើរ។ ចំណែក​ឯ​​​ភាពយន្ត​របស់​កម្ពុជា​​វិញ ​ក៏​ចាប់​ផ្ដើម​ហក់​ចូល​ទី​ផ្សារ​​របស់​បរទេស​​បណ្ដើរ​ៗ​ដែរ​ហើយ ដូច​ជា​រឿង “ប៉ុបពី​ទៅ​ហូលីវូដ​” “ស្បែក​គង់” និង​ថ្មីៗ​នេះ​រឿង “ចន្ទ្រា​” ជាដើម​។ ឥឡូវ​តោះ…តាម​ដាន​ទាំង​អស់​គ្នា៖

តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

 

១. ម៉ាក សែនសូនីតា (តូតា​) តួ​ស្រី​ក្នុង​រឿង​ “ចន្ទ្រា” ជាទូទៅ​សម្រាប់​រឿង​ដុំ​ នាងទទួល​បានតម្លៃ​ខ្លួន ២០០០-៣០០០ ដុល្លារ​អាមេរិក​ចំណែក​ឯ​ស្ប៉ត​ពាណិជ្ជកម្ម នាង​​ទទួល​បាន​ចាប់​ពី ១០០០០ ដុល្លារ​ឡើង​សម្រាប់​កុងត្រា តែ​បើ​អត់​វិញ​ ក្រោម​ហ្នឹង​តិច​តួច ប្រសិន​បើ​ចូល​រួម​កម្មវិធី​វិញ​​​ទទួល​បាន​ចាប់​ពី​១០០០ ដុល្លារ​ឡើង ​ឬ​​អាច​ក្រោម​ហ្នឹង​បន្តិច​អាស្រ័យ​លើ​ទំហំ​កម្មវិធី៕

តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

២. រូ ចាន់ដារ៉ា តួ​ស្រី​រឿង​ “អត់​ខ្វល់​សំខាន់​អូន​ស្អាត” សម្រាប់​តម្លៃ​ថត​រឿង​ដុំ​ ជា​ទូទៅ​តម្លៃ​ខ្លួន​របស់​នាង​ទទួល​​បាន​​ចាប់​ពី​ ១៥០០-២៥០០ ដុល្លារ​អាមេរិក តែ​សម្រាប់​សម្អាង​ការ​វិញ​ ​គឺ​តម្លៃ ៤០០ ដុល្លារ​សម្រាប់​ក្នុង​​រាជធានី​ភ្នំពេញ បើ​តាម​ខេត្ត​ ៩០០-១០០០ ដុល្លារ៕

តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

៣. ស៊ិន យូប៊ីន​ អតីត​ហ្វ្រេស៊ី​លេខ​១ រូប​នេះ​នាង​ទទួលបាន​តម្លៃ​ខ្លួន​ សម្រាប់​រឿង​ភាគ​គឺ​ចាប់​ពី ១៨០០ ដុល្លារ​ឡើង​ទៅ រី​ឯ​រឿង​ដុំ​តម្លៃ​ចាប់​ពី​ ២០០០-៣០០០ ដុល្លារ​៕

តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

៥. ខាត់ វ៉ៃហាំង ​តួ​ឯក​​ប្រុស​ក្នុង​រឿង​ភាគ ​”ម្ដាយ​ក្មេក​រើស​កូន​ប្រសា” តម្លៃ​ខ្លួន​ទទួល​បាន​សម្រាប់​រឿង​ភាគ​ទូរទស្សន៍​ចាប់​ពី ៣០០០ ដុល្លារ​ទៅ​ សម្រាប់ ២៥​ភាគ ចំណែក​រឿង​ដុំ​វិញ​ អាស្រ័យ​តាម​សាច់​រឿង​ តែ​ជាទូទៅ​ពី​ចន្លោះ ២៥០០-៣០០០ ដុល្លារ​អាមេរិក៕

តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

៦. តេង លក្ខិណា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M សម្រាប់​​ថត​ស្ប៉ត​ពាណិជ្ជកម្ម​តម្លៃ​ខ្លួន​របស់​នាងអាច​​បាន​ប្រមាណ​ជា​ ១០០០០ ដុល្លារ​អាមេរិក៕

តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

៧.​ ប៊ុនមា តូយា តារា​សម្ដែង​ឈាម​ជ័រ​​ខ្មែរ-ថៃ លោក​ជា​តារា​ថ្មី​សម្រាប់​រឿង​ដុំ​តម្លៃ​ខ្លួន​របស់​លោក​បាន​​ប្រមាណ​ចាប់​ពី ១០០០ ដុល្លារ​អាមេរិក​ឡើង​ទៅ៕

 

តាម​ដាន​តម្លៃ​ខ្លួន​របស់​សិល្បករ​ ៧​ រូប​ក្នុង​វិស័យ​សិល្បៈ

 

 

អត្ថបទ៖ SAMEDY

​​​