តួ​ឯកស្រី​រឿង “និស្ស័យ​ស្នេហ៍​ឆ្លង​ភព” កូរ៉េ​រង​សម្ពាធ​ព្រោះ Liu Shishi ស្អាត​ពេក

ដោយ​សារ​តែ​ប្រជាប្រិយ​ភាព​ដ៏​ធំ​របស់​រឿង “និស្ស័យ​ស្នេហ៍​ឆ្លង​ភព” តួ​ឯក​របស់​រឿង “Scarlet Heart Ryeo” ដែល​ត្រូវ​បាន​ផលិត​ឡើង​តាម​រឿង​ភាគ​ខាង​លើ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន។

 

តួ​ឯកស្រី​រឿង “និស្ស័យ​ស្នេហ៍​ឆ្លង​ភព” កូរ៉េ​រង​សម្ពាធ​ព្រោះ Liu Shishi ស្អាត​ពេក
 
កាល​ពី​ថ្ងៃ​ទី​៦​ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Mingpao បាន​ឲ្យ​ដឹង​ថា មុន​ពេល​រឿង “Scarlet Heart Ryeo” ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ហុងកុង តួឯក​របស់​ខ្សែ​ភាពយន្ត​នេះ​រួម​មាន តារា​សម្ដែង IU, Lee Junki, Baekhyun និងKang Haneul បាន​ចែក​រំលែក​ពី​អារម្មណ៍​របស់​ខ្លួន​ទាក់​ទិន​នឹង​ស្នាដៃ​ថ្មី​នេះ។ តួឯក​ស្រី IU បាន​បង្ហើប​ថា​ខ្លួន​រង​សម្ពាធ​ខ្លាំង​ណាស់​ដោយ​សារ​តែ​សម្រស់​ស្អាត​គ្មាន​ចន្លោះ​របស់ Liu Shishi ​ក្នុង​រឿង “និស្ស័យ​ស្នេហ៍​ឆ្លង​ភព។

 

តួ​ឯកស្រី​រឿង “និស្ស័យ​ស្នេហ៍​ឆ្លង​ភព” កូរ៉េ​រង​សម្ពាធ​ព្រោះ Liu Shishi ស្អាត​ពេក

 
ម្ចាស់​បទ “Good Day” វាយ​តម្លៃ​ថា​សម្រស់​របស់ Liu Shishi គឺ​គ្មាន​អ្នក​ណា​ដែល​អាច​ប្រៀបធៀប​បាន។ យ៉ាងណាក៏ដោយ នាង​នៅ​តែ​ជឿជាក់​លើ​សមត្ថភាព​សម្ដែង​របស់​ខ្លួន។ “ខ្ញុំ​មិន​ភ័យ​ខ្លាច​គេ​ប្រៀបធៀប​នឹង​ច្បាប់​ដើម​នោះ​ទេ ព្រោះ​ខ្ញុំ​សាច់​រឿង​មិន​ដូច​គ្នា​ទាំង​ស្រុង” IU និយាយ។ រីឯ​ព្រះអង្គ​ម្ចាស់​ទី​១០ Baekhyun បាន​ឲ្យ​ដឹង​ថា៖ “បើ​និយាយ​ថា​គ្មាន​សម្ពាធ​គឺ​កុហក តែ​ពួក​ខ្ញុំ​សុទ្ធ​តែ​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ច្បាប់​ដើម”។ “Scarlet Heart Ryeo” ត្រូវ​បញ្ចាំង​ព្រមៗ​គ្នា​ទាំង​នៅ​ចិន និង​កូរ៉េ​ចាប់​ពី​ថ្ងៃ​ទី​២៩​ខែ​សីហា​មុន​នេះ៕

 

តួ​ឯកស្រី​រឿង “និស្ស័យ​ស្នេហ៍​ឆ្លង​ភព” កូរ៉េ​រង​សម្ពាធ​ព្រោះ Liu Shishi ស្អាត​ពេក

 

ចុចអាន៖TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖express