កត្តា​សំខាន់​របស់​សហគ្រិន គឺ​​​ដៃ​គូ​ស្មោះ​ត្រង់

លោក លឹម សុ​ជាតិ​ គណ​ប្រតិភូ​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​ចែក​រំលែក​ថា​ “កត្តា​សំខាន់​ដើម្បី​អាជីវកម្ម​ជោគ​ជ័យ គឺ​ត្រូវ​តែ​ជា​ដៃ​គូ​ស្មោះ​ត្រង់”។ ធន​ធាន​ហិរញ្ញវត្ថុ​និង​ធន​ធាន​មនុស្ស កើត​តាម​ក្រោយ តែ​អ្វី​ដែល​ដៃ​គូ​វិនិយោគ​អ្នក​ទុក​ចិត្ត​ចង់​បណ្ដាក់​ទុន​គឺ​ការ​យល់​គ្នា មិន​កុហក​បោក​ប្រាស់។​​​​

 

កត្តា​សំខាន់​របស់​សហគ្រិន គឺ​​​ដៃ​គូ​ស្មោះ​ត្រង់

 

កត្តា​សំខាន់​របស់​សហគ្រិន គឺ​​​ដៃ​គូ​ស្មោះ​ត្រង់

 

ក្នុង​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​របស់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​២៦​រូប​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ លោក​និយាយ​ថា​នៅ​ពេល​មាន​ការ​ទុក​ចិត្ត​គ្នា​ហើយ​ ភាព​រីក​ចម្រើន​ក៏​ទៅ​តាម​នោះ​ដែរ។ បើ​អ្នក​ជា​ដៃ​គូ​វិនិយោគ​ដែល​មិន​អាច​ទុកចិត្ត​បាន អ្នក​ក៏​មិន​អាច​ជោគ​ជ័យ​លើ​អាជីវកម្ម​ពិត​ប្រាកដ​ដែរ​ ព្រោះ​គ្មាន​នរណា​ហ៊ាន​រក​ស៊ី​ជាមួយ​អ្នក​នោះ​ទេ។

 

លោក​បន្ថែម​ថា ​ដំណើរ​ទស្សនកិច្ច​​ក៏​ជា​ផ្នែក​មួយ​អាច​ឲ្យ​សហគ្រិន​ងាយ​យល់​ពី​វប្បធម៌​របស់​ដៃ​គូ​មួយ​ផ្នែក​ផង​ដែរ ដូចជា ស្វែង​យល់​ពី​ច្បាប់​ទម្លាប់​អាជីវកម្ម បង្កើត​បណ្ដាញ​ទំនាក់​ទំនង​រវាង​ធុរកិច្ច បង្ហាញ​ពី​ឱកាស​វិនិយោគ​សក្ដានុពល​ទៅកាន់​វិនិយោគិន​បរទេស ព្រម​ទាំង​ស្វែង​រក​អាជីវកម្ម​ដៃ​គូ​មាន​សក្ដានុពល​ផង​ដែរ៕
 

អត្ថបទ៖ លឹម សុ​នា​​