ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

ផ្លែ​ឈើ​គឺ​ជា​អាហារ​ធម្មជាតិ​ដ៏​ចាំបាច់​មួយ​ប្រភេទ​សម្រាប់​សុខភាព​មនុស្ស​គ្រប់​គ្នា។ ទោះ​យ៉ាង​ណា​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​និង​កំណត់​បរិមាណ​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ទទួល​ទាន​ផ្លែ​ឈើ ដើម្បី​ចៀសវាង​ការ​កើន​ឡើង​មិន​ប្រក្រតី​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម។ តើ​ផ្លែ​ឈើ​ណា​ខ្លះ ដែល​អ្នក​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​តម ហើយ​ប្រភេទ​ណា​ខ្លះ​ដែល​អាច​ទទួល​បាន​ និង​ត្រូវ​កំណត់​បរិមាណ​យ៉ាង​ណា? តាមដាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖

 

​ផ្លែ​ឈើ​ដែល​មិន​គួរ​ទទួល​ទាន​មាន​ដូច​ជា៖

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

– ទុរេន

– ខ្នុរ

– ទៀប

– អំពិល​ផ្អែម

– ល្មុត

– ស្វាយ​ទុំ

– មៀន

 

ក្រៅ​ពី​នេះ​គួរ​ចៀសវាង​ផ្លែ​ឈើ​ដែល​គេ​យក​ទៅ​កែច្នៃ​ដើម្បី​ទុក​ឲ្យ​បាន​យូរ​ដូច​ជា​ ដំណាប់ ឬ​ផ្លែឈើ​កំប៉ុង​ជា​ដើម ត្បិត​ផ្លែ​ឈើ​ទាំង​នេះ​សុទ្ធ​តែ​​ត្រូវ​គេ​ដាក់​ស្ករ​បន្ថែម។

 

ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹកនោមផ្អែម​ទទួលទាន​បាន ប៉ុន្តែ​គួរ​កំណត់​បរិមាណ៖

 

ផ្លែ​ឡុងកុង និង​ទំពាំងបាយជូរ គួរ​បរិភោគ​កុំ​ឲ្យ​លើស​ពី ៥-៨ផ្លែ​ក្នុង​មួយ​ពេល

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

 

​​ផ្លែ​ក្រូច ជម្ពូ និង​ចេក គួរ​ទទួលទាន​កុំ​ឲ្យ​លើស​ពី ១-២ផ្លែ​ក្នុង​មួយ​ពេល

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

 

ផ្លែ​ស្វាយ​ខ្ចី និង​ត្របែក គួរ​ទទួលទាន​កុំ​ឲ្យ​លើស​ពី ១/២-១ផ្លែ​ក្នុង​មួយ​ពេល

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

 

ល្ហុង ម្នាស់ និង​ឪឡឹក គួរ​ទទួលទាន​កុំ​ឲ្យ​លើស​ពី ៦-៨ចំណិត​ក្នុង​មួយ​ពេល

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹកនោមផ្អែម​អាច​ទទួល​បាន​ធម្មតា និង​គួរ​តែ​ទទួល​ទាន៖

 

ផ្លែ​ប៉ោម មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា​ជួយ​សម្រក​ទម្ងន់ ជំនួយ​សុខភាព​បេះដូង ខណៈ​ជាតិ​ហ្វៃប៊ឺ​ក្នុង​ផ្លែ​ប៉ោម​ក៏​អាច​បន្ថយ​ការ​ជ្រាប​ជាតិ​ស្ករ​ចូល​ក្នុង​ឈាម​បាន​ថែម​ទៀត​ផង។

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

 

ផ្លែ​ស្រកានាគ មាន​កម្រិត​ហ្វៃប៊ឺ​ខ្ពស់ សម្បូរ​ទៅ​ដោយ​គុណ​តម្លៃ​សម្រាប់​ការ​បញ្ចុះ​ទម្ងន់ និង​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម។

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

 

ផ្លែ​ស្ពឺ មាន​ជាតិ​ហ្វៃប៊ឺ​ខ្ពស់ ជាតិ​ស្ករ​តិច សក្ដិសម​សម្រាប់​អ្នក​ត្រូវ​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​​គួរ​បរិភោគ​ក្នុង​កម្រិត​ល្មម ព្រោះ​ថា​បើ​សិន​ទទួលទាន​ច្រើន​ពេក​អាច​នឹង​មាន​ផល​មិន​ល្អ​សម្រាប់​តម្រង​នោម។

 

ប្រភេទ​ផ្លែ​ឈើ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តម និង​ប្រុង​ប្រយ័ត្ន

 

សម្រាប់​ទឹក​ផ្លែ​ឈើ​វិញ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​អាច​ពិសា​បាន​ប៉ុន្តែ​មិន​អាច​ឲ្យ​លើស​ពី​៦០០មីលីលីត្រ​ឡើយ​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​មិន​គួរ​ទទួល​ទាន​ញឹកញាប់​ដែរ ដោយ​សារ​ទឹក​ផ្លែ​ឈើ​ភាគ​ច្រើន​ដែល​លក់​ក្នុង​ទីផ្សារ​សុទ្ធ​តែ​បន្ថែម​ជាតិ​ស្ករ និង​មិន​មាន​ជាតិ​ហ្វៃប៊ើ​ច្រើន​ដូច​ផ្លែឈើ​ធម្មជាតិ​ឡើយ ៕

 

ចុចអាន៖មូលហេតុ​៦យ៉ាង​ដែល​អ្នក​គួរ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

ចុចអាន៖វិធី​សម្ងាត់​៧យ៉ាង របស់​ប្រជាជន​ជប៉ុន ដើម្បី​ឲ្យ​រាង​ស្លីម​ស្អាត និង​សុខភាព​ល្អ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖med.cmu