បុករថយន្តលឿន ទៅបុកគូត រថយន្តធុនធំ កំពុងឈប់ចតស្ងៀម ស្លាប់អ្នកបើកបរ នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត)

ខេត្តព្រះសីហនុ ៖ កាលពីម៉ោងជាង៦ល្ងាចព្រលប់ថ្ងៃទី៨កញ្ញា២០១៦ នៅចំណុច ភូមិទួលឃុំទឹកល្អកស្រុកព្រៃនប់ គ្រោះថ្នាក់ចរាចរណ៍រថយន្តកូរ៉េដឹក ទំនិញមួយ គ្រឿង បើកទៅបុកពីក្រោយ រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង ដែលចតឈប់ ស្ងៀម នៅផ្លូវជាតិលេខ៣ (វាលេរញ.កំពត)។ បណ្តាលអោយ អ្នកបើកបរ រថយន្ត ម្នាក់បានស្លាប់គៀបជាប់ក្នុងកាប៊ីនរថយន្តរបស់ខ្លួនក្នុងខណៈដែលបើកបរទៅបុក រថយន្តធុនធំមួយគ្រឿងទៀត ដែលចតស្ងៀមនៅនឹង ចិញ្ចើមផ្លូវជាតិក្បែគេលក់ សាច់ ឆ្កែ។

មន្ត្រីប៉ូលីសបានអោយដឹងថា នៅចំណុចភូមិទួលឃុំទឹកល្អកស្រុកព្រៃនប់ រវាង រថយន្តកូរ៉េមួយគ្រឿង ពាកស្លាកលេខព្រះសីហនុ 3A 3233 បានបុកពីក្រោយ រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ3D 5493 ដែល កំពុងឈប់ចតស្ងៀមបណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉េ ស្លាប់គៀបជាប់ ក្នុងកាប៊ីន រថយន្ត។ ទាំងជនរងគ្រោះដែលស្លាប់ និងអ្នកបើកបរភាគីរថយន្តម្ខាងទៀត សមត្ថ កិច្ចនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារតែ ក្រោយកើតហេតុអ្នក បើក បររថយន្តដឹកទំនិញធុនធ្ងន់និ ងអ្នករួមដំណើរបានរត់គេចខ្លួន រីឯភាគីខាង រថយន្តកូរ៉េដែលស្លាប់នោះមានតែម្នាក់ឯង៕

បុករថយន្តលឿន ទៅបុកគូត រថយន្តធុនធំ កំពុងឈប់ចតស្ងៀម ស្លាប់អ្នកបើកបរ នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត) បុករថយន្តលឿន ទៅបុកគូត រថយន្តធុនធំ កំពុងឈប់ចតស្ងៀម ស្លាប់អ្នកបើកបរ នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត)