U19 កម្ពុជា​ចេញ​ទៅ​វៀតណាម​ម៉ោង​៥ល្ងាច​នេះ មាន​អីជូនពរ​អត់ពួកគាត់​អត់?

ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​​កម្ពុជា​ អាយុ​ក្រោម​១៩​ឆ្នាំ នឹង​ចេញ​ដំណើរ​ពី​ព្រលាន​យន្ដ​ហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​​ម៉ោង៥​ល្ងាច ថ្ងៃសុក្រ នេះ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍ AFF U19 Youth Championship នៅ​ប្រទេស​វៀតណាម​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី២៤​។

U19_FFC

​ក្នុង​នោះ កម្ពុជា​មាន​កីឡាករ​​សរុប​២៤​នាក់​ ដោយ​បូក​រួម​ទាំង​ប្រធាន​ក្រុម​ U16 យ៉ើ សាហ្វ៊ី ដែល​ទើប​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ថែម​ម្នាក់​ទៀត​។

ក្រុម​កូន​គោ​ព្រៃ​កម្ពុជាស្ថិត​ក្នុង​ពូល​ B ជាមួយ​ ថៃ ឡាវ មីយ៉ាន់ម៉ា អូស្ត្រាលី និង ឥណ្ឌូនេស៊ី​​។ កម្ពុជា​នឹង​បើក​វគ្គ​​វិល​ជុំ​សន្សំ​ពិន្ទុ​ជាមួយ​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​ទីលាន Vietnam Youth Centre នា​ក្រុង Hanoi។

ដូច្នេះ ពូមីង បង​ប្អូន​ មាន​ពាក្យ​អ្វី​ជូន​ពរ​ដល់​កីឡាករ U19 របស់​យើង​អត់!

ប្រភពពី Keila Daily

The post U19 កម្ពុជា​ចេញ​ទៅ​វៀតណាម​ម៉ោង​៥ល្ងាច​នេះ មាន​អីជូនពរ​អត់ពួកគាត់​អត់? appeared first on CamboSport.