គីម ជុងអ៊ុន ហាម​ឃាត់​ប្រជាជន​ខ្លួន មិន​ឲ្យ​និយាយ​សម្តី​បញ្ឈឺ​ចិត្ត​គ្នា

មេដឹកនាំ​កូរ៉េ​ខាង​ជើង វ័យ​៣២​ឆ្នាំ លោក គីម ជុងអ៊ុន បាន​ហាម​ឃាត់​ពលរដ្ឋ​របស់​ខ្លួន មិន​ឲ្យ​ប្រើ​ប្រាស់​ពាក្យ​សម្តី​បញ្ឈឺ​ចិត្ត​គ្នា នៅ​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ​ឡើយ។ ជា​មួយ​គ្នា​នេះ​ដែរ ការ​ដៀលត្មះ​ទៅ​លើ​របប​របស់ លោក គីម ជុងអ៊ុន និង​សូម្បី​តែ​និយាយ​រិះគន់​ដោយ​ប្រយោល ចំពោះ​ការ​ដឹក​នាំ នឹង​ត្រូវ​ទទួល​ទោស មិន​អាច​លើក​លែង​បាន​ឡើយ។

 

គីម ជុងអ៊ុន ហាម​ឃាត់​ប្រជាជន​ខ្លួន មិន​ឲ្យ​និយាយ​សម្តី​បញ្ឈឺ​ចិត្ត​គ្នា

 

ក្នុង​ចំណោម​ឃ្លា​ដែល​បាន​ប្រកាស​ថា​ខុស​ច្បាប់ ដោយ លោក គីម ជុងអ៊ុន ក្នុង​នោះ​រួម​មាន ឃ្លា «ទាំង​អស់​នេះ​គឺ​ជា​កំហុស​របស់​អាមេរិក» ដែល​នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​រិះគន់​មួយ ប្រសិន​បើ​និយាយ​ក្នុង​លក្ខណៈ​ចំអក ឬ​បញ្ឆេះ។ ឃ្លា «មនុស្ស​ល្ងីល្ងើ​ដែល​មិន​អាច​មើល​ឃើញ​ពិភពលោក​ខាង​ក្រៅ» ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ខុស​ច្បាប់​ដែរ។ ឃ្លា​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ ដោយ​កម្មករ​របស់​រដ្ឋាភិបាល នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ដែល​ធ្វើ​ឲ្យ​លោក គីម ជុងអ៊ុន មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

 

គួរ​បញ្ជាក់​ថា ការ​សម្តែង​អារម្មណ៍​ទោមនស្ស​ជា​សាធារណៈ ទៅ​លើ​របប​របស់ លោក គីម ជុងអ៊ុន បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ ដោយសារ​តែ​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង នៅ​ក្នុង​ឆ្នាំ​នេះ ធ្វើ​ឲ្យ​កើត​មាន​គំនូរ​ពាក្យ​ស្លោក​ចំអក​រិះគន់​តាម​ទី​សាធារណៈ​ជា​ច្រើន ដូច​ជា​នៅ​ការដ្ឋាន​សាងសង់ ក្នុង​ទីក្រុង​ព្យុងយ៉ាង ជាដើម៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail