​គ្រោះ​ថ្នាក់​​ឡាន​បុក​យន្តហោះ​​​គួរ​ឲ្យ​​​ភ្ញាក់​ផ្អើល​​នៅ​ហុងកុង

យន្តហោះ​ដឹក​អ្នក​​​ដំណើរ​​​មួយ​គ្រឿង​​​ បាន​ប៉ះទង្គិច​ជា​មួយ​រថយន្ត​​​ដឹក​ឥវ៉ាន់​តូច​​មួយ​គ្រឿង​នៅ​ព្រលាន​យន្តហោះ​​អន្តរជាតិ​ហុងកុង​ បង្ក​ឲ្យ​​មនុស្ស​​ម្នាក់​របួស​​ កាល​ពី​ម៉ោង​​៤៖១៩នាទី​ល្ងាច​ថ្ងៃ​ ៨​ ខែកញ្ញា​ម្សិលមិញ។​

 

​គ្រោះ​ថ្នាក់​​ឡាន​បុក​យន្តហោះ​​​គួរ​ឲ្យ​​​ភ្ញាក់​ផ្អើល​​នៅ​ហុងកុង

 

​​យន្តហោះ​​ Dragonair A330 បាន​រង​​​ការ​ខូច​ខាត​​ម៉ាស៊ីន​​​ម្ខាង​ ហើយ​​អ្នក​បើក​រថយន្ត​របួស​ក្បាល​ និង​ស្មា បន្ទាប់​ពី​​​រថយន្ត​​​​តូច​​​ជាប់លេខ​​រេ​ចង្កូត​ទៅ​បុក​យន្តហោះ​​​ត្រៀម​ហោះ​ឡើង​។ ចំណែក​​ អ្នក​ដំណើរ​​លើ​យន្តហោះ​​​​​ទាំង​ ២៩៥​នាក់ រួម​ទាំង​​​ក្រុម​ការងារ​​មិនបាន​រង​​របួស​អ្វី​ទេ​ តែ​បាន​ចុះ​ទៅ​ជិះ​​​​យន្ត​ហោះ​​ផ្សេងទៀត។

 

​ប៉ូលិស​ប្រាប់​ថា​​ អ្នក​បើក​​​រថយន្ត​​ បាន​ជាប់​​​ក្នុង​រថយន្ត​​​តែ​ត្រូវ​បាន​សង្គ្រោះ និង​​​បញ្ជូន​​ទៅ​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​​ North Lantau ភ្លាម​​ៗ​ហើយ។ ​ក្នុងឧបទ្ទវហេតុ​​ខាង​លើ​​ ​គេ​ឃើញ​​មាន​​​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ៥​គ្រឿង និង​​រថយន្ត​សង្គ្រោះ​បន្ទាន់​​​ ២​គ្រឿង​៕

 

​គ្រោះ​ថ្នាក់​​ឡាន​បុក​យន្តហោះ​​​គួរ​ឲ្យ​​​ភ្ញាក់​ផ្អើល​​នៅ​ហុងកុង

 

​គ្រោះ​ថ្នាក់​​ឡាន​បុក​យន្តហោះ​​​គួរ​ឲ្យ​​​ភ្ញាក់​ផ្អើល​​នៅ​ហុងកុង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The South China Morning Post