ពុទ្ធោ ! ជីវិត​មនុស្ស​៥​នាក់​នៅ​ឡាន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​មួយ​រំពេច ឯ​៤​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល ខណៈ​បើករថយន្ត​យ៉ាង​លឿន​ រួច​បួង​ចង្កូត​ធ្លាក់​ថ្នល់ជាតិ​ ចូល​ប្រឡាយ​ក្រឡាប់ ។ ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​១៣៣ ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-6578 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុក អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​ ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​វាក់​នឹង​គោ​យន្ត​កន្ត្រៃ ពេល​នោះ​អ្នកបើកបរ​ទាញ​ចង្កូត​ គេច​ជ្រុល​ធ្លាក់​ពី​ថ្នល់ជាតិ​ ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ជឿន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​៤​នាក់​ទៀត​ ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរណ៍ ដោយឡែក​រថយន្ត​ត្រូវ​បាន​យក​ទៅ​ រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ រថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ ក្រោយមករថយន្ដបង្កបានបើកគេច បាត់ស្រមោល នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ត្រង់ចំណុចភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ៣នាក់ជិះម៉ូតូម៉ាក Honda Wave មួយគ្រឿង គ្មានផ្លាកលេខ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច​កើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក បានបោះពួយយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏បានឆ្លងគំនូស​មកបុកម៉ូតូពេញទំហឹ​ងរួចគេចខ្លួនបាត់ភ្លាមៗ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ រូ ប៊ុនរ៉ី អាយុ២៣ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង រងរបួសធ្ងន់ ទី២- ឈ្មោះ ង៉ា អាយុ១៧​ឆ្នាំ រស់នៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង រងរបួសបាក់ថ្គាម និងបាក់ជើងខាងឆ្វេង និងទី៣- មិនស្គាល់អត្តសញ្ញាណ រងគ្រោះបាក់ជើងខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ច​ជំនាញបានទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងតាមរករថយន្តបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនរងគ្រោះទាំង៣ត្រូវ​បញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែកស្រុកអន្លង់វែង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពុទ្ធោ ! ជីវិត​មនុស្ស​៥​នាក់​នៅ​ឡាន

ពុទ្ធោ ! ជីវិត​មនុស្ស​៥​នាក់​នៅ​ឡាន

ពុទ្ធោ ! ជីវិត​មនុស្ស​៥​នាក់​នៅ​ឡាន

ពុទ្ធោ ! ជីវិត​មនុស្ស​៥​នាក់​នៅ​ឡាន