នាង​ថៃ​ល័​រ ស្វ៊ី​ស និង​គូស្នេហ៍​សម្រេចចិត្ត​ចែកផ្លូវ​គ្នា

សារព័ត៌មាន «US Weekly» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ថៃ​ល័​រ ស្វ៊ី​ស គឺជា​អ្នក​សម្រេចចិត្ត​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​លោក  Tom Hiddleston ខណៈ​ពេល​បុរស​ជា​គូស្នេហ៍​ចង់​មាន​ភាព​ល្អូកល្អិន​ជាង​នេះ ។

ថៃ​ល័​រ ស្វ៊ី​ស ភ័យ​ខ្លាច​លើ​ផល​ប៉ះពាល់​ដែល​កើតឡើង និង​មិន​ព្រម​ស្តាប់​ហេតុផល ។ ក្រោយ​សម្ព័ន្ធភាព​របស់​អ្នក​ទាំង​២​បាន​បញ្ចប់ លោក Tom លំបាក​ចិត្ត​ព្រោះ​គ្រប់យ៉ាង​មិន​ដូច​ការ​គ្រោងទុក​របស់​ខ្លួន ។

បន្ទាប់​ពី​ស្នេហា​របស់​អ្នក​ទាំង​២​ល្បី​រន្ទឺ កាលពី​ខែមិថុនា​កន្លង​មក ពួក​គេ​នៅ​ឆ្ងាយ​ពី​គ្នា​ដោយសារ​តែ​ការងារ ព្រោះ​លោក Tom Hiddleston ត្រូវធ្វើ​ដំណើរ​ទៅ​ថត​ភាពយន្ត​រឿង​« Thor : Ragnarok» នៅ​អូស្ត្រាលី ចំណែក ថៃ​ល័​រ ស្វ៊ី​ស  ត្រូវ​ទៅ​ធ្វើការ​នៅ​សហរដ្ឋអាមេរិក ក្នុង​ខែសីហា ហើយ​អ្នក​ទាំង​២​ចាប់ផ្តើម​មាន​បញ្ហា​នឹង​គ្នា ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ទោះបី​ពួក​គេ​ចែកផ្លូវ​គ្នា​ក៏​ដោយ ប៉ុន្តែ​លោក Tom និង​នាង​ថៃ​ល័​រ ស្វ៊ី​ស គ្មាន​បញ្ហា​នឹង​គ្នា​រហូត​មើល​មុខ​គ្នា​មិន​ត្រង់​ទេ គឺ​នៅ​ជា​មិត្ត​នឹង​គ្នា ៕