តារា​ល្បីៗ​៥​នាក់ ដែល​នឹង​ចប់​កុងត្រា​ជាមួយ​ក្លឹប​ ក្រោយ​ចប់​រដូវ​កាល​នេះ

កីឡាករ​បាល់ទាត់​ល្បីៗ​ជា​ច្រើន​ ​ក្លឹប​តែង​តែ​បន្ត​កុងត្រា​ច្រើន​ឆ្នាំ​ឲ្យ​ពួកគេ​ ដើម្បី​ចង់​​ឲ្យ​ពួកគេ​ជួយ​ក្រុម​បាន​យូរ ប៉ុន្តែ​ក៏​មាន​តារា​ល្បីៗ​ខ្លះ ​នឹង​អស់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​ ក្រោយ​ចប់​​រដូវ​កាល​២០១៦-១៧​នេះ​ហើយ។ ចង់​ដឹង​មាន​កីឡាករ​ណា​ខ្លះ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​៥​នាក់​ដូច​​ខាង​ក្រោម៖

 

១. Zlatan Ibrahimovic – Manchester United

 

តារា​ល្បីៗ​៥​នាក់ ដែល​នឹង​ចប់​កុងត្រា​ជាមួយ​ក្លឹប​ ក្រោយ​ចប់​រដូវ​កាល​នេះ

 

Zlatan ​វ័យ​៣៤​ឆ្នាំ​ បាន​ផ្ទេរ​ពី​ក្លឹប​បារាំង​ PSG ​ទៅ​ Man Utd កាល​ដើម​រដូវ​កាល​នេះ​ ដោយ​គ្មាន​តម្លៃ​ខ្លួន​ និង​ចុះ​កុងត្រា​១ឆ្នាំ​នៅ​ Old Trafford។ យ៉ាងណាក្ដី អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Jose Mourinho ​អាច​នឹង​បន្ត​កុងត្រា​​ឲ្យ​រូប​គេ​បន្ត​ទៀត​​ក្រោយ​ចប់​រដូវ​កាល​នេះ​ បើ​​រូប​គេ​នៅ​បង្ហាញ​ទម្រង់​លេង​ល្អ។

 

២. Arjen Robben – Bayern Munich

 

តារា​ល្បីៗ​៥​នាក់ ដែល​នឹង​ចប់​កុងត្រា​ជាមួយ​ក្លឹប​ ក្រោយ​ចប់​រដូវ​កាល​នេះ

 

ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ហូឡង់​វ័យ​៣២​​រូប​នេះ​ ​បាន​ផ្ទេរ​ពី​ក្លឹប​ Real Madrid ទៅ​ Bayern កាល​ឆ្នាំ​២០០៩ ​និង​លេង​ឲ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​៧​រដូវ​កាល​មក​ហើយ ប៉ុន្តែ​រូប​គេ​នឹង​ចប់​កុងត្រា​​ក្រោយ​ចប់​រដូវ​កាល​នេះ។

 

៣. Franck Ribery – Bayern Munich

 

តារា​ល្បីៗ​៥​នាក់ ដែល​នឹង​ចប់​កុងត្រា​ជាមួយ​ក្លឹប​ ក្រោយ​ចប់​រដូវ​កាល​នេះ

 

អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ នៅ​សល់​កុងត្រា​ជាមួយ​ Bayern តែ​៩​ខែ​ទៀត​ប៉ុណ្ណោះ ​ខណៈ​​ដែល​​រូប​គេ​លេង​ឲ្យ​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​ ១០​រដូវ​កាល​ហើយ​ (រាប់​ទាំង​រដូវ​កាល​នេះ) តាំង​ពី​ផ្ទេរ​ពី​ក្លឹប​ Marseille ​កាល​ឆ្នាំ​២០០៧។

 

៤. Pepe – Real Madrid

 

តារា​ល្បីៗ​៥​នាក់ ដែល​នឹង​ចប់​កុងត្រា​ជាមួយ​ក្លឹប​ ក្រោយ​ចប់​រដូវ​កាល​នេះ

 

ខ្សែ​ការពារ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ ​នឹង​ចប់​កុងត្រា​ជាមួយ​ក្រុម​ស្ដេច​ស ក្រោយ​ចប់​រដូវ​កាល​នេះ​ហើយ​ បន្ទាប់​ពី​លេង​​នៅ​អេស្ប៉ាញ​បាន​១០​រដូវ​កាល​នេះ​ (ទាំង​រដូវ​កាល​នេះ) តាំង​ពី​ផ្ទេរ​ពី​ក្លឹប​ FC Porto កាល​ឆ្នាំ​២០០៧។

 

៥. Fernando Torres – Atletico Madrid  

 

តារា​ល្បីៗ​៥​នាក់ ដែល​នឹង​ចប់​កុងត្រា​ជាមួយ​ក្លឹប​ ក្រោយ​ចប់​រដូវ​កាល​នេះ

 

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​​៣២​ឆ្នាំ​រូប​នេះ​ ​​ត្រូវ​បាន​ក្លឹប​ចាស់​របស់​ខ្លួន​ Atletico ខ្ចី​ជើង​ពី​ AC Milan កាល​ខែ​មករា​ឆ្នាំ​២០១៥ ប៉ុន្តែ​​កាល​ខែ​កក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ ​ក្រុម​​ Atletico ដែល​ដឹក​នាំ​ដោយ​​អ្នកចាត់ការ​ Diego Simeone ​បាន​បន្ត​កុងត្រា​ឲ្យ​រូប​គេ​១​រដូវ​កាល​ទៀត ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SportSk