Real & Atletico ​ត្រូវ​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ដល់​ឆ្នាំ​២០១៨

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ Real Madrid និង​ Atletico Madrid ​​​ត្រូវ​បាន​ FIFA ​ប្រកាស​​ដាក់​ពិន័យ​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​ដល់​ឆ្នាំ​២០១៨។

 

Real & Atletico ​ត្រូវ​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ដល់​ឆ្នាំ​២០១៨

 

Real និង​ Atletico ​ត្រូវ​ FIFA ​​​ត្រៀម​ដាក់​ពិន័យ​តាំង​ពី​ខែ​មករា​ឆ្នាំ​មុន​​ លើ​ករណី​ក្លឹប​ទាំង​ពីរ​ទិញ​ចូល​កីឡាករ​បរទេស​ក្រោម​អាយុ​១៨​ឆ្នាំ​ ដូច​​ករណី​ក្លឹប​ FC Barcelona កាល​ឆ្នាំ​២០១៤ យ៉ាង​ដូច្នោះ​ដែរ។ ​ក្រោយ​មក​ក្លឹប​ទាំង​ពីរ បាន​ប្ដឹង​តវ៉ា និង​ត្រូវ​បាន​ពន្យារពេល​ដល់​​រដូវ​កាល​នេះ ប៉ុន្តែ​​ពេល​នេះ​ FIFA ​​បាន​ប្រកាស​ដាក់​ពិន័យ​ជា​ថ្មី​ដល់​​២​ឆ្នាំ​តែ​ម្ដង។

 

FIFA បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា៖ “គណៈកម្មាធិការ​បណ្ដឹង​ឧទ្ធរណ៍​របស់ FIFA ​បាន​សម្រេច​​បដិសេធ​ការ​ប្ដឹង​​តវ៉ា​របស់​ក្លឹប​ ​Atletico Madrid និង​ Real Madrid។ ក្លឹប​ទាំង​ពីរ នឹង​ត្រូវ​ជាប់​ពិន័យ​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​ទាំង​កីឡាករ​ជាតិ និង​អន្តរជាតិ​​ចំនួន​​ពីរ​ទីផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ”។

 

Real & Atletico ​ត្រូវ​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ដល់​ឆ្នាំ​២០១៨

 

ការ​ដោះដូរ​កីឡាករ​ពីរ​ទីផ្សារ​ដោះដូរ​ខាង​មុខ​​គឺ ខែ​មករា ឆ្នាំ​២០១៧ និង​​រដូវ​ក្ដៅ​ខែ​កក្កដា​ឆ្នាំ​២០១៧ ដូច្នេះ​មាន​ន័យ​ថា Real និង​ Atletico នឹង​មិន​អាច​ទិញ​កីឡាករ​រហូត​ដល់​ឆ្នាំ​ខែ​មករា ឆ្នាំ​២០១៨៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal

  • Real & Atletico ​ត្រូវ​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ដល់​ឆ្នាំ​២០១៨已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:កីឡា