លិង្គ​ងើប​រឹង នៅ​ទី​សាធារណៈ គួរ​ធ្វើ​បែបណា​?

លិង្គ​ងើប​រឹង នៅ​ទី​សាធារណៈ គួរ​ធ្វើ​បែបណា​?

លិង្គ​ងើប​រឹង គឺជា​រឿង​ល្អ ពីព្រោះ វា​បញ្ជាក់​ថា សុខភាព​ផ្លូវភេទ​របស់​អ្នក មាន​ដំណើរការ​ប្រក្រតី ប៉ុន្តែ វា​ប្រហែលជា​រឿង ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​បំផុត ប្រសិនបើ​វា​កើតឡើង នៅ​ទី​សា​សាធារណៈ និង​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​។​

ពេល​ឡើង​រឹង​បែបនេះ ប្រហែល​ជា​វា ធ្វើឲ្យ​ខោ​របស់​អ្នកទ​ល់​ឡើង និង​បង្ក​ការឈឺចាប់​តិចតួច ប្រសិនបើ​អ្នក​ស្លៀកខោ​តឹងៗ​។​ ​ហេតុ​អ្វី​វា​ឡើង​រឹង​? វា​អាច​បណ្តាលមកពី​អ័រម៉ូន កត្តា​ចិត្តសាស្ត្រ ជំងឺ ឬ​ពេល​អ្នក​មាន​អារម្មណ៍​ផ្លូវភេទ ក្រោយ​ពេល​ឃើញ​រូបរាង សុដន់ ឬ​កន្លែង​ស៊ិច​ស៊ី​របស់​ស្ត្រី​។​

ដំណោះស្រាយ​
១. បើ​អង្គុយ​នៅក្បែរ​តុ អ្នក​អាច​ខិតចូល​បន្តិច ដើម្បី​បាំង​កុំឲ្យ​គេ​ឃើញ​
២. យក​ជើង​គង​អន្ទាក់ខ្លា ហើយ​យក​ដៃ​គ្របពីលើ​
៣.​យក​ក្រដាស​កាសែត ឬ​សៀវភៅ មក​ដាក់​ជិត​ខ្លួន​
៤. ធ្វើ​ពុត​ជា​ឈឺ​ខ្នង ឈឺ​ជើង ហើយ​អង្គុយ​ចុះ​
៥. ទម្លាក់​ទុយ​នុយ រួច​ទាញ​អាវ​គ្រប​
៦. ធ្វើ​អារម្មណ៍ឲ្យ​ធម្មតា កុំ​គិត​រឿង​ផ្លូវភេទ (​ឧទាហរណ៍ បង្វែរ​អារម្មណ៍​គិត​រឿង​ពិបាកចិត្ត​)
៧. ប្រញាប់​ទៅ​បន្ទប់ទឹក​៕
 

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។