​ជឿ​ឬ​អត់​ដែល​ថា ចិញ្ចឹមសត្វ​ក្នុងផ្ទះ ល្អ​ចំពោះ​សុខភាព​

​ជឿ​ឬ​អត់​ដែល​ថា ចិញ្ចឹមសត្វ​ក្នុងផ្ទះ ល្អ​ចំពោះ​សុខភាព​

មនុស្ស​ភាគច្រើន​គិតថា សត្វ​ចិញ្ចឹម គឺជា​ប្រភព​នៃ​សេចក្តី​រីករាយ និង​ការស្រឡាញ់​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ដែល​មាន​សត្វ​រោមៗ​ជា​មិត្តភក្តិ​រស់នៅ​ជាមួយ​គ្នា​ក៏​អាច​ជា​ប្រភព​នៃ​សុខភាព​ល្អ​ដែរ​? ដូច្នេះ ក្រៅ​ពី​របប​អាហារ​មាន​តុល្យភាព របៀប​រស់នៅ​ផ្តល់​សុខភាព និង​ការ​ហាត់ប្រាណ​ទៀងទាត់​នោះ ការបន្ថែម​សមាជិក​ថ្មី​ជា​សត្វ​ចិញ្ចឹម ក៏​កាន់តែ​ជួយ​ឲ្យ​ជីវិត​អ្នក ពោរពេញ​ដោយ​ភាព​ស្រស់បំព្រង​ដែ​រដែរ​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​សំខាន់ៗ​នៃ​ការ​ចិញ្ចឹមសត្វ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ៖

​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​
​ចំពោះ​រឿង​នេះ អ្នកជំនាញ​ក៏​មិន​បាន​យល់ដឹង​ច្បាស់​ថា​ហេតុអ្វី បាន​ជា​អ្នក​ចិញ្ចឹមសត្វ​ចិញ្ចឹម​ក្នុងផ្ទះ ជាពិសេស​មនុស្ស​ប្រុស អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​ពួក​គេ​នោះ​ដែរ​។ ពួកគេ​មិន​អាច​រកឃើញ​ថា​ហេតុផល​ណាមួយ​ច្បាស់​ដែល​ថា សត្វ​ចិញ្ចឹម​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដែរ​។ មិន​ខ្វល់​ថា​វា​ជា​អ្វី​ទេ ប៉ុន្តែ ការចិញ្ចឹម​សត្វ​ដែល​មាន​រោមៗ​ច្រើន អាច​ជួយ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ថយចុះ ក្នុង​ឈាម​បាន​យ៉ាង​ខ្លាំង​។

​បន្ថយ​ការ​ប្រឈម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង អាច​កាត់បន្ថយ​បាន​ច្រើន​បំផុត តាមរយៈ​វិធីសាស្ត្រ​បែប​ធម្មជាតិ​ជាច្រើន​ប្រភេទ​។ មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ទាំងនោះ​គឺ​ការ​ចិញ្ចឹមសត្វ​ឆ្កែ​ក្នុងផ្ទះ​។ អ្នកជំនាញ​បានបញ្ជាក់​ថា សត្វ​ឆ្កែ អាច​ជួយ​កាត់បន្ថយ​ការស្លាប់ របស់​អ្នកជំងឺ​គាំងបេះដូង រហូត​ដល់​រយៈពេល​មួយ​ឆ្នាំ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ចូលចិត្ត​ឆ្មា និង​ស្អប់​ឆ្កែ​នោះ វា​ក៏​មាន​ប្រយោជន៍​ដូចគ្នា​ដែរ ព្រោះថា ការសិក្សា​បង្ហាញថា ការចិញ្ចឹម​ឆ្មា អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៤០​ភាគរយ និង គាំងបេះដូង ៣០​ភាគរយ​ឯណោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។