រថយន្ត​FUSO​ដឹកទំនិញ​លើស​ទម្ងន់​ដាច់​កាឡេ​ក្រឡាប់​ផ្ងារជើង​សំណាងល្អមិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ ​

ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​FUSO​ធុន​ធំ​មួយគ្រឿង​ដឹកទំនិញ​ធ្ងន់​ពេក​បាន​ដាច់​កាឡេ ហើយ​ពេ​​ល​ដូ​យ​ជួសជុល​បាន​បាន​ក្រឡាច់​កំណល់​ក្រឡាប់​ផ្ងារជើង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

09a7

​ប្រជា​ជា​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា​៖ រថយន្ត​FUSO​ខាងលើនេះ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 3A – 0658 បើកបរ​ដឹក​ទំ និ​ញ​ចាប់ហួយ​ពី​ភ្នំពេញ​ទៅ​បាត់​បំបង ។ លុះដល់​ចំណុចកើតហេតុ​បាន​ដាច់​កាឡេ​ទៅមុខ​លែងរួច​ដោយសារតែ​ដឹកទំនិញ​លើស​តោន ហើយ​ពេល​តា​កុង​និង​ព្រូ​រថយន្ត​កំពុង​ដូ​យ​ដោះកង់​ចេញ​ជួសជុល​កាឡេ ក៏​ស្រាប់តែ​ក្រឡាច់​កំណល់​ឈើ​ក្រឡាប់​ផ្ងារជើង​តែម្តង គឺ​សំណាងល្អ​មិន​បណ្តាលអោយ​អ្នក​នៅក្រោម​រថយន្ត​រង​គ្រោះថ្នាក់​។​

09a6

ករណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា​៖ បណ្តាលមកពី​អ្នក​​បើកប​រថយន្ត​ដឹកទំនិញ​លោភលន់​ពេក​លើស​ទម្ងន់ ម្យ៉ាងទៀត​បើកបរ​រថយន្ត​មិន​មើល​គ្រឿង​ក្រោម​បណ្តាលអោយ​ដាច់​កាឡេ​រថ​យន្ត​កំពង់​បើកបរ ដែល​នេះ​សំណាង​ដែរ​ព្រោះ​ដាច់​កាឡេ​នៅ​ចំ​ផ្លូវ​ទំនាប បើ​ដាច់​ចំ​ផ្លូវ​ឡើង​ទួល​វិញ​រថយន្ត​ច្បាស់​ជា​រអិល​មក​ក្រោយ​ប៉ះ​​គេ​ប៉ះ​ឯង​មាន​គ្រោះថ្នាក់​ជាមិនខាន​ឡើយ​។​

បញ្ហា​ខាងលើនេះ​ក៏​ជា​កំហុស​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ផងដែរ​រថ​​ដឹកទំនិញ​លើស​តោន​សំពីងសំពោង​ខ្ពស់​បែបនេះ បើកបរ​តាំងពី​ភ្នំពេញ​ទៅ​បាត់ដំបង​គ្មាន​សមត្ថកិច្ច​ណាមួយ​ទប់ស្កាត់​ឬ​ចាត់ការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​ឡើយ​គឺ​បើ​បរ​ម៉ា​ស្រឡាញ់​កុំអោយ​តែបើ​កជាន់​សមត្ថ​កិច្ច បើសិនជា​កំពុង​បើ​លឿន​ដាច់​កាឡេ​ក្រឡាប់​មកលើ​ផ្លូវជាតិ​វិញ​ពិ​ជាមាន​គ្រោះថ្នាក់​ដ​លើ​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ និង​កកស្ទះ​ចរាចរណ៍​ពេញ​ដងផ្លូវ​ជាមិនខាន​ឡើយ​៕ ( រិទ្ធិជ័យ )