រថយន្ត​តា​កូ​ម៉ា​បើក​គេច​គោយន្ត​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និង៤នាក់ទៀតរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តមួយគ្រឿង ធ្លាក់ចេញពីថ្នល់ជាតិ ខណៈដែលរថយន្តនោះបានបួងចង្កូតគេចគោយន្តកន្ត្រៃហើយក្រឡាប់ធ្លាក់មនុស្សជិះខាងក្រោយ ។ករណីនេះបានកើតឡើងនៅវេលាម៉ោង ៥និង ៣០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ ១៣៣និង១៣៤ស្ថិត នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចមូលដ្ឋាលបានដឹងថា៖ រថយន្តបង្ក ម៉ាកតាកូម៉ាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI 65 78 បើកបរដោយបុរសឈ្មោះ សុក អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងក្រុងភ្នំពេញ ។

09b2

មុនពេលកើតហេតុ រថយន្តខាងលើ បានធ្វើដំណើរពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានវាក់នឹង គោយន្តកន្ត្រៃ ពេលនោះអ្នកបើកបរទាញចង្កូតគេច ធ្លាក់ចូលប្រឡាយក្រឡាប់តែម្តង ។ ក្នុនៅងហេតុការណ៍នោះ បណ្តាលអោយបុរសម្នាក់ ឈ្មោះ ជឿន អាយុ៣៥ឆ្នាំ មានទីលំនៅស្រុកឆ្លូង ខេត្តក្រចេះ ស្លាប់នៅនឹងកន្លែង ចំណែកមនុស្ស៤នាក់ទៀត បានរងរបួសធ្ងន់និងស្រាល ដែលជនរងគ្រោះទាំងអស់សុទ្ធតែជិះនៅលើរថយន្តទាំងអស់គ្នា។

09b1

នៅក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃ ណីនៅលំនៅដ្ឋាន ចំណែកមនុស្សរងរបួសទាំង៤នាក់ត្រូវបានគេដឹកមកសង្គ្រោះព្យាបាលនៅក្នុងមណ្ឌ លសុខភាព ស្រុកបរិបូណ៌។ ដោយឡែករថយន្តបង្កត្រូវបានសមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ ដើម្បីកសាងសំណុំរឿងដោះស្រាយនិតិវិធីវច្បាប់៕ ( រិទ្ធិជ័យ )

09b3