មុននេះបន្តិច ​សមត្ថកិច្ចនៅមុខសាលាដំបូង​ចាប់បុរសម្នាក់ដាក់លើរថយន្ត

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា​ បុរសមិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់បានត្រូវកងកម្លំាងរៀបចំសន្តិសុខ ​និងសណ្តាប់នៅមុខសាលាដំបូងរាជធានីភ្នំពេញចាប់ខ្លួនដាក់លើរថយន្ត​បញ្ចូន​​​ទៅអធិការដ្ឋាន​នគរបាលខណ្ឌ៧មករា ​បន្ទាប់ពីបុរសរូបនោះ​បានស្រែកដាក់មេក្រូ​ដើម្បីទាមទារឲ្យ​បឈ្ឍប់ការបើក​សវនាការ​​​សំណុំ​រឿងលោក កឹម សុខា ។

សេចក្តីរាយការណ៍បានបន្តថា​ សវនាការលោក កឹម សុខា ​កំពុងតែបន្តនៅឡើយគិតត្រឹមវេលា​ម៉ោង៩និង៤២នាទីព្រឹកថ្ងៃទី០៩ កញ្ញា ដោយមានលោក ​កែវ មុនី ​ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងលោក ​សៀង សុខ ​ជាតំណាងអយ្យការ ​តែសវនាការនេះមិន​មានវត្តមានលោក ​កឹម សុខា​ និងក្រុមមេធាវីរបស់លោកទេ ៕