Manchester derby៖ លោក Pep ឬ Jose ជាអ្នកឈ្នះ?

ការប្រកួតនៅថ្ងៃសៅរ៍ រវាងក្រុម Manchester ទាំងពីរ ឬ Manchester derby នឹងមិនទាន់កំណត់ពីរដូវកាលរវាង United និង City នៅឡើយទេ ប៉ុន្តែវាជាឳកាសសម្រាប់ក្រុមទាំងពីរ និង គ្រូបង្វឹករបស់ពួកគេ ដើម្បីបង្ហាញថា ហេតុអ្វីពួកគេគឺជាកងកម្លាំង ដែលត្រូវគិតពិចារណាលើ។

download

វាច្បាស់លាស់ណាស់ថា ក្រុមទាំងពីរនឹងប្រឹងប្រែងសម្រាប់ដណ្តើមពាន ហើយក្រុមទាំងពីរ ក៏នឹងចង់បញ្ចេញសារឌឺឌងដាក់គ្នាដែរ ក្រោយការប្រកួត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺ វាជាឳកាសដែលលោក Jose Mourinho និង Pep Guardiola ត្រូវប្រឈមមុខដាក់គ្នាជាលើកដំបូង ក្នុងការប្រកួតនៅលីកអង់គ្លេស ជាមួយនឹងកំណត់ត្រា ១០០% ក្រោយពីអ្នកទាំងពីរបានដឹកនាំឈ្នះ បីប្រកួតដូចគ្នា នារដូវកាលថ្មីនេះ។

រឿងគ្រប់យ៉ាងល្អសម្រាប់ក្រុមទាំងពីរ ខណៈដែលកីឡាករថ្មីៗ លំដាប់កំពូលរបស់ពួកគេ នឹងត្រូវធ្វើតេស្តសមត្ថភាពគ្នាផងដែរ ហើយរឿងដែលកាន់តែពិចារណាទៀតនោះ គឺវាជាការប្រកួតដ៏អស្ចារ្យនៅលីក Premier League ដែលគូរទាំងពីរនេះ ត្រូវជួបគ្នាដើមរដូវកាលពេក៕

ប្រភពពី BBC

The post Manchester derby៖ លោក Pep ឬ Jose ជាអ្នកឈ្នះ? appeared first on CamboSport.