មាស សុខសោភា គ្រលែង​ចង្កេះ ក្នុង​បទ “I’m Single” កន្ត្រាក់​អារម្មណ៍​​អ្នក​មើល!

កាល​ពី​ល្ងាច​មិញ​នេះ​​នៅ​រោង​ភាពយន្ត Legend Cinema បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​រឿង​ “ចន្ទ្រា” ដែល​មាន​ការ​ចូល​រួម​ពី​សិល្បករ​ប្រមាណ​ជាង ១០០​នាក់។

 

មាស សុខសោភា គ្រលែង​ចង្កេះ ក្នុង​បទ “I’m Single” កន្ត្រាក់​អារម្មណ៍​​អ្នក​មើល!

 

នៅ​ក្នុង​នោះ​​ដែរ ​ក៏​បាន​ចូល​រួម​ពី​កំពូល​តារា​ចម្រៀង មាស សុខសោភា ផង​ដែរ​ ដោយ​​នាង​បាន​បក​ស្រាយ​ចម្រៀង​២​បទ។ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ ម្ចាស់​បទ”​ត្រឡប់​ខ្នើយ” បាន​លើក​យកបទ​​ថ្មី​ របស់​នាង​មាន​ចំណង​ជើង​ថា​ “I’m Single”។ បទ “I’m Single” ទទួល​បាន​ការ​និពន្ធ​ទំនុក​ច្រៀង​ពី លោក ងួន សុបិន និង មេឡូឌី ដោយ ប្រុស​ម៉ៅ ចំណែក​ឯ​សាច់​ភ្លេង​​ទទួល​ការ​និពន្ធ​ពី​ Tempo។

 

សម្រាប់​បទ “I’m Single” នេះ​ដែរ​ម្ចាស់​បទ “ទឹក​ភ្នែក​១០០​គីឡូ​” បាន​បញ្ជាក់​មក​ Sabay ថា “បទ​ហ្នឹង​ជា​បទ​ទោល​របស់​បង​នៅ​ Town តែ​មិន​ច្បាស់​ថា​ចេញ​លក់​នៅ​ពេល​ណា​នោះ​ទេ​”៕

 

តោះ…!!! ទៅ​ទស្សនា​បទ “I’m Single” ពី មាស សុខសោភា៖

 

 

អត្ថបទ៖ SAMEDY​