​សម្ពោធរឿងយប់មិញ​! ពិតជាប្លែកភ្នែកជាមួយ​​តារាល្បីៗកម្រ​ជួប​​​គ្នា​

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​ដាក់​បញ្ចាំង​រឿង​ «​ច​ន្ទ្រា» ​​គេសង្កេតឃើញ​​​សុ​ទ្ធ​តែ​តារា​ល្បី​ៗ​ និង​តារា​បាត់​មុខ​ជាយូរមកហើយ បាន​ក​ជួប​គ្នា​​ទាំង​​កម្រ ក្នុង​រោង​ភាពយន្ត​ «ធី​ខេ​ លេ​ជេន ​ទួល​គោក»​ កាលពី​​ថ្ងៃ​ទី​០៨ ​កញ្ញា​ ​២០១៦ ​ដែល​ការដាក់​សម្ពោធ​ និង​បញ្ចាំង​ជា​ផ្លូវការ​​ណ៍​រឿង​ «​ច​ន្ទ្រា» ​របស់​ផលិតកម្ម​អង្គរ​ភី​ក​ឈ័​រ ​​ជា​ស្នាដៃ​ទី​២ បន្ទាប់​ពី​រឿង​ «​ស្បែក​គង់​»​ ។​

ការ​បង្ហាញ​វត្តមាន​ជា​ភ្ញៀវ​​កិត្តិយស​នោះ​ ក្រៅពី​ឃើញ​មាន​សុទ្ធ​តែ​តារា​ល្បី​ៗកំពុង​នៅ​តែ​ប្រឡូក​សិល្ប​: ​ក៏​​ឃើញ​មាន​វត្តមាន​តារា​បាត់​​មុខ​ផុស​វត្តមាន​នា​ពេល​នោះ​ផង​ដែរ ​ដែល​ជា​រឿង​កម្រ​មួយ​ដូច​ជា​អ្នក​នាង​ស្រី​ តូច​ចំណាន, អ្នកនាង​លី ម៉ា​រី​ណា, វី​ជេ​អា​ណូ​ជាដើម​ ។

​ការ​បង្ហាញ​នេះ​ ​​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យរឿង​ «​ច​ន្ទ្រា»​ កាន់តែ​ល្បី​មួយ​ជាន់​ទៀត​ ព្រោះ​បាន​ឆក់​ចិត្ត​​តារា​ល្បី​ជា​ច្រើន ​នាំ​គ្នា​មក​ជួយ​គាំទ្រ ​បន្ទាប់​ពី​មហា​ជន​គាំទ្រ ​សូ​ម្បី​ប្រទេស​ជិតខាង​ ក៏​​កក់​ទុក​រឿង​ខ្មែរ​យក​ទៅ​បញ្ចាំង​ដែរ​ គឺ​មិនធម្មតា​ឡើយ​ ។ ​គួរ​បញ្ជាក់​ថា​ រឿង​«ច​ន្ទ្រា​» ​នេះ ​ចំណាយ​ដើ​មទុន​ក្បែរ​៣០​ម៉ឺនដុល្លារ ​ដែល​ខំ​សម្រាំង​យ៉ាង​​ផ្ចិតផ្ចង់ ​សូ​ម្បី​តារា​សម្តែង​ក្នុង​រឿង​នេះ​ ក៏​បូ​ជា​ការ​សម្តែង​មិន​ធម្មតា​ដែរ ​រហូត​បរទេស​ទទួលស្គាល់​ស្នាដៃ​នេះ​ ។​

អ្នក​នាង​ច​ន ​ច័ន្ទល​ក្ខិ​ណា ជា​​តួអង្គ​សំខាន់​ម្នាក់​​បាន​បញ្ជាក់​ថា ​រឿង​នេះ​ជា​បំណង​មួយ​ ​ដែល​នាង​ខំ​ប្រឡូក​ក្នុង​សិល្ប​:​ក្បែរ​២០​ឆ្នាំ​ ចង់​មើលឃើញ​ថា​ កុន​ខ្មែរ​បរទេស​គាំទ្រ​ពេល​នេះ​ គឺ​សម្រេច​ឃើញ​មែន​តាម​រយ​:​ផលិតកម្ម​អង្គរ​ភី​ក​ឈ័​រ ​។ ​ដូចនេះ​ យើង​ទាំងអស់​គ្នា​ជួយ​គាំទ្រ​បន្ត​ទៀត ​សម្រាប់​ការ​ខំ​កសាង​ស្នាដៃ​ភាពយន្ត​ខ្មែរ​​ឱ្យ​កាន់តែ​ល្អ​បន្ត​ទៀត​ ។