Zlatan នឹង​ជាប់​កំណត់​ត្រា​សំខាន់​មួយ​បើ​ស៊ុត​ចូល​ Man City នៅ​ថ្ងៃ​ស្អែក

Zlatan Ibrahimovic នឹង​ចូល​ទៅ​ក្នុង​កំណត់ត្រា​ដ៏​សំខាន់​មួយ​ បើ​សិន​ជា​អាច​ស៊ុត​បញ្ចូល​ទី​បាន​សម្រាប់​ជំនួប​ដ៏​ធំ Manchester Derby។

  Zlatan នឹង​ជាប់​កំណត់​ត្រា​សំខាន់​មួយ​បើ​ស៊ុត​ចូល​ Man City នៅ​ថ្ងៃ​ស្អែកZlatan Ibrahimovic

 

បើ​សិន​ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​អាច​ទម្លាយ​ទី​ ដូច​ការ​រំពឹង​ទុក​មែន​នោះ​ Zlatan នឹង​ក្លាយ​ជា​កីឡាករ​ទី​១៥ ដែល​អាច​រក​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ Manchester Derby រវាង​ Man United និង​ Man City។

 

កន្លង​មក​មាន​កីឡាករ​សំខាន់​មួយ​ចំនួន​ដែល​មាន​ឱកាស​​ស៊ុត​បញ្ចូល​ទី​បាន​នៅ​ Manchester Derby លើក​ដំបូង​ដូច​ជា Sergio Aguero, Robin van Persie និង​ Marcus Rashford ហើយ​នៅ​មាន​កីឡាករ មុន​ៗ​១១​នាក់​ផ្សេង​ទៀត​ពី​អតីត​កាល​​ដែល​ត្រូវ​កត់​ចូល​ក្នុង​កំណត់ត្រា​នេះ៕

 

Zlatan នឹង​ជាប់​កំណត់​ត្រា​សំខាន់​មួយ​បើ​ស៊ុត​ចូល​ Man City នៅ​ថ្ងៃ​ស្អែក

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun