នគរបាលដាក់ប៉ុស្តិ៍​​​ត្រួតពិនិត្យ​​​ដើម្បី​​​ស្វាគមន៍​​​គម្រោង​​​ជួបជុំគ្នា​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ

នគរបាលបានតបតចំពោះផែនការរបស់គណបក្ស សង្គ្រោះជាតិក្នុងការជួបជុំជាមួយអ្នកគាំទ្ររាប់ពាន់នាក់នៅរាជធានីភ្នំពេញ ក្នុងថ្ងៃបើកសវនាការជំនុំជម្រះរឿងក្ដីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅថ្ងៃសុក្រ ដោយប្រើយុទ្ធសាស្ត្រផ្ទាល់ខ្លួនគឺការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវធំៗទាំងអស់ដែលចូលមកក្នុងរាជធានី។ កាលពីម្សិលមិញ សាលារាជធានីបានអនុញ្ញាតឱ្យមានការជួបជុំគ្នានៅខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដែលបានដាក់កម្លាំងនៅជុំវិញរាជធានីបានមានប្រសាសន៍ថា កម្លាំងរបស់លោកនឹងត្រួតពិនិត្យមើលអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែលធ្វើដំណើរចូលមកក្នុងរាជធានី។ លោក អ៊ាវ ចំរើន បានមានប្រសាសន៍ថា “ភាគច្រើន គណបក្សសង្គ្រោះជាតិមិនគោរពច្បាប់។ យើងចង់ឱ្យមនុស្សគ្រប់រូបគោរពច្បាប់។ ពួកគេគួរទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់សម្រាប់អ្វីៗដែលពួកគេធ្វើ នោះយើងនឹងអនុញ្ញាតឱ្យពួកគេធ្វើទៅតាមការអនុញ្ញាតរបស់សាលារាជធានី”។ លោក អា៊វ ចំរើន មិនបាននិយាយថាតើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនឹងត្រូវរារាំងមិនឱ្យចូលមកក្នុងរាជធានីឬយ៉ាងណានោះឡើយ ដោយលើកឡើងត្រឹមតែថា ប៉ុស្តិ៍ត្រួតពិនិត្យនឹងត្រូវដាក់តាមផ្លូវសំខាន់ៗទាំងអស់ដែលចូលមកក្នុងរាជធានី។ លោកបានបន្ថែមថា ប៉ុស្តិ៍ត្រួតពិនិត្យនឹងដាក់ហួសពីព្រែកអញ្ចាញ ជាតំបន់នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៦ ជាចំណុចផ្លូវចូលដ៏សំខាន់មកពីបណ្ដាខេត្តភាគខាងជើង។ លោកបានថ្លែងថា “យើងនឹងរៀបចំដាក់នៅជុំវិញរាជធានីក្នុងទឹកដីខេត្តកណ្ដាល”។ យ៉ាងហោចណាស់ប៉ុស្តិ៍ត្រួតពិនិត្យមួយនៅតាមផ្លូវជាតិលេខ៦ត្រូវបានដាក់រួចហើយក្នុងតំបន់ព្រែកអញ្ចាញកាលពីម្សិលមិញ ដោយយកឈើធ្វើជារបាំងបិទផ្លូវរុំព័ទ្ធដោយលួសបន្លា។ គណបក្សសង្គ្រោះជាតិឱ្យដឹងថា គណបក្សរំពឹងថា នឹងមានអ្នកគាំទ្ររាប់ពាន់នាក់មកជួបជុំគ្នានៅមុខទីស្នាក់ការកណ្ដាលគណបក្ស ទីដែលលោក កឹម សុខា កំពុងសម្ងំលាក់ខ្លួនចាប់តាំងពីនគរបាលបានព្យាយាមចាប់ខ្លួនរូបលោកកាលពីថ្ងៃទី២៦ ខែឧសភា ហើយអ្នកគាំទ្រមួយចំនួនទៀតទៅជួបជុំគ្នានៅតុលាការ។ ក្រុមមន្ត្រីគណបក្សបាននិយាយថា លោក កឹម សុខា នឹងមិនទៅចូលរួមសវនាការនោះទេ ពីព្រោះរឿងក្ដីចោទប្រកាន់មកលើរូបលោកគឺខុសច្បាប់។ លោក កឹម សុខា […]

The post នគរបាលដាក់ប៉ុស្តិ៍​​​ត្រួតពិនិត្យ​​​ដើម្បី​​​ស្វាគមន៍​​​គម្រោង​​​ជួបជុំគ្នា​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ appeared first on The Cambodia Daily.