សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​ខណៈ​មាន​ការ​ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​បក្ស​ប្រឆាំង

អាជ្ញាធរ​​​ដាក់​កម្លាំង​រាប់រយ​នាក់​​ពង្រឹង​សន្តិសុខ ដោយ​ប្រមូល​កម្លាំង​នៅ​លើ​ផ្លូវ​​​​៦០​ម៉ែត្រ ខាង​លិច​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ចាក់​អង្រែលើ ខណៈ​សកម្មជន​បក្ស​នេះ​ជា​ច្រើន​រយ​នាក់ ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​ដើម្បី​ឃ្លាំ​មើល​សវនាការ​លើ​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា។

ចំណែក​នៅ​ម្ដុំ​ទីស្នាក់ការ​បក្ស​នេះ មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ពង្រាយ ឬ​យក​របាំង​ដែល​ទុក​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​២ មក​បិទ​ផ្លូវ​ឡើយ ដោយ​ឃើញ​មាន​តែ​សមត្ថកិច្ច​ជួយ​សម្រួល​ចរាចរណ៍។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា បើក​​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បើ​ទោះ​បី​ជា​អវត្តមាន​លោក កឹម សុខា និង​មេធាវី​ការពារ​ក្ដី​ក៏ដោយ។

នៅ​ឯ​ទីស្នាក់ការ​បក្ស​ប្រឆាំង​វិញ លោក កឹម សុខា ចេញ​មក​​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន នៅ​ម៉ោង​ ៩​ព្រឹក ខណៈ​សកម្មជន​បក្ស​នេះ បន្ត​ធ្វើ​ដំណើរ​មក​កាន់​ទីស្នាក់ការ ហើយ​អ្នក​ខ្លះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​នោះ​ទេ។

រឿង​ក្ដីក្ដាំ​របស់​​លោក កឹម សុខា គឺ​ជាប់​ចោទ​ពី​បទ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​ពាក់ព័ន្ធ​សំណុំ​រឿង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ និង​រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។