វីដេអូដ៏រន្ធត់! បោះទម្លាក់សត្វឆ្កែចូលធុងទឹកក្តៅទាំងរស់ មុនពេលភ្លះសាច់លក់នៅចិន (Video Inside)

នេះជាទិដ្ឋភាពដ៏រន្ធត់ និងព្រៃផ្សែមួយ គួរឲ្យអាសូរខ្លាំងណាស់ ខណៈដែលសត្វឆ្កែត្រូវបានពួកអ្នករកស៊ីកាប់ឆ្កែលក់នៅស្រុកចិន យកមកប្រហារជីវិតដោយចាប់បោះទម្លាក់ចូលក្នុងធុងទឹកក្តៅទាំងរស់ ។

យ៉ាងណាមិញ វីដេអូដ៏ខ្លោចផ្សានេះ ដែលត្រូវបានគេថតនៅឯភូមិមួយស្ថិតក្នុងទីក្រុង Shijiazhuang ខេត្ត Hebei ភាគខាងជើងចិន បានបង្ហាញឲ្យឃើញមនុស្សម្នាចោមរោមមើលក្នុងក្តីរន្ធត់ ខណៈពេលដែលសត្វឆ្កែត្រូវបានយូរទាំងនៅរស់ ត្រៀមបោះទម្លាក់ចូលធុងទឹកក្តៅកំពុងពុះ ។

វីដេអូនេះក៏បានបង្ហាញឲ្យឃើញ បន្ទាប់ពីបោះទម្លាក់ឆ្កែចូលក្នុងធុងទឹកក្តៅទាំងរស់ហើយ ពួកអ្នកប្រហារជីវិត២នាក់បានយកគម្របធុងបិទជិត និងយកឈើសង្កត់ប៉ុន្មានវិនាទី ខណៈសត្វឆ្កែរើបំរាស់ទាំងឈឺចុកចាប់បំផុត ។ បន្ទាប់ពីដឹងថា សត្វឆ្កែងាប់ទាំងស្រុងហើយ ពួកគេក៏ស្រង់វាចេញ ដើម្បីកោសភ្លះសាច់តែម្តង ៕


Related Posts