ចាប់បានស្តេចពស់វែក «King Cobra» ទម្ងន់ ១១ គ.ក្រ នៅភាគខាងជើងចិន

ពស់វែកដ៏ធំ១ក្បាល ត្រូវបានចាប់បាននៅឯដីផ្ទះជនបទមួយកន្លែង ក្នុងទីក្រុង Wezhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦ ។

តាមសម្តីអ្នកស្រុកនិយាយថា ស្តេចពស់វែកនេះ គឺមានទម្ងន់រហូតដល់ ១១.៥ គីឡូក្រាម និងប្រវែងជាង ៣ ម៉ែត្រ ។ វាបន្ទាប់មក ត្រូវបានបញ្ជូនទៅកាន់ការិយាល័យសត្វព្រៃក្នុងតំបន់ ។ យ៉ាងណាមិញ ចាប់តាំងពីមានស្តេចពស់វែកធំបែបនេះ ដែលអាចបង្កគ្រោះថ្នាក់បំផុតមក, ពួកអាជ្ញាធរពុំបានសម្រេចចិត្តថាតើគួរត្រូវដាក់វាក្នុងទ្រុងសួន ឬ ទីកន្លែងសក្ការៈនោះទេ ។

ស្តេចពស់វែក (King Cobra) គឺស្ថិតក្នុងចំណោមប្រភេទសត្វពស់ដ៏គ្រោះថ្នាក់បំផុត ។ វាអាចលេបមាន់ ឬ ទន្សាយ បានយ៉ាងងាយ ហើយក៏អាចវាយប្រហារមកលើមនុស្សផងដែរ ។

គួរបញ្ជាក់ថា ពពួក King Cobra ត្រូវបានរកឃើញនៅក្នុងខេត្តផ្សេងៗ ស្ថិតនៅភាគខាងត្បូងចិន ។ ព្រោះតែពួកវាតែងតែធ្វើបាបមកលើពស់ដទៃទៀតនោះ, ពួកវាក៏ត្រូវបានហៅថាៈ «បិសាចពស់» ។

ជាធម្មតា សេ្តចពស់វែកពេញវ័យ គឺមានទម្ងន់ ៦ គីឡូក្រាម និងប្រវែង ៣ ម៉ែត្រ ។ ប៉ុន្តែ សម្រាប់ស្តេចពស់វែកមួយក្បាលនេះ គឺកម្រប្រទះណាស់ ៕


Related Posts