រញ្ជួយដីនៅកូរ៉េខាងជើង ស្របពេលប្រទេសនេះត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយថា ការរញ្ជួយដីកម្រិត៥ មួយបានកើតឡើងនៅកូរ៉េខាងជើងនៅព្រឹកនេះ ស្របពេលដែលមានសេចក្តីរាយការណ៍ថា ប្រទេសនេះបាននិងកំពុងរៀបចំបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៥នោះ ។ទីភ្នាក់ងារព័ត៌មាននេះបានបញ្ជាក់ថា ការរញ្ជួយដីនោះ ជាការរញ្ជួយដីសិប្បនិម្មិតប៉ុណ្ណោះ ។ក្រុមភូគព្ភសាស្ត្រអាមេរិក (USGS) បានបញ្ជាក់ថា ការរញ្ជួយដីបានកើតឡើងនៅភាគខាងជើងឆៀងខាងកើតកូរ៉េខាងជើង ជិតទីកន្លែងដែលគេស្គាល់ថា ជាទីតាំងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ។

រញ្ជួយដីនៅកូរ៉េខាងជើង ស្របពេលប្រទេសនេះត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ

មិនទាន់មានការបញ្ជាក់ណាមួយពីកូរ៉េខាងជើងថា ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើងនៅឡើយ ។មន្ត្រីកូរ៉េខាងត្បូង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារយ៉ុនហាប់ថា នោះទំនងជាការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរពិតប្រាកដមែនហើយ ។រូបភាពចាប់បានតាមផ្កាយរណប ក៏ដូចប្រភពពីក្រុមចារកម្មបានបញ្ជាក់ថា សកម្មភាពនៅតំបន់ Punggye-ri បាននិងកំពុងមមាញឹកឡើង ហើយទីតាំងនេះ ជាកន្លែងដែលកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ។

កូរ៉េខាងជើងបាននិងកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាតិ ដោយមិនអនុញ្ញាតឲ្យបាញ់សាកល្បងអាវុធបរមាណូ ឬបច្ចេកវិទ្យាមីស៊ីលអ្វីឡើយ ។ ប៉ុន្តែក្នុងអំឡុងខែថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ និងបានគំរាមកំហែងបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងទៅលើសត្រូវថែមទៀតផង ។ថ្ងៃសុក្រនេះជាថ្ងៃកំណើតរបស់ប្រទេសកូរ៉េខាងជើង ហើយជានិច្ចកាលប្រទេសនេះតែងតែប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនផងដែរ ៕

ប្រភព ៖ nokorwatnews

  • រញ្ជួយដីនៅកូរ៉េខាងជើង ស្របពេលប្រទេសនេះត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: