យន្តហោះដឹកអ្នកដំណើរ២១២នាក់វង្វេងផ្លូវចុះចតប្រទេសផ្សេងដោយកំហុសកុំព្យូទ័រ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរ អេស៊ា បានចុះចតនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី តែគោលដៅត្រូវចុះចតគឺនៅគូឡាឡាំពួរប្រទេសម៉ាឡេស៊ីដោយសារតែអ្នកបញ្ជាយន្តហោះបញ្ចូនទិន្នន័យហោះហើរខុស។សាព័ត៌មានដេលីម៉ែលបានផ្សាយថាហេតុការណ៍ខាងលើបានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែមជ្ឈមណ្ឌលសុវត្ថិភាពហោះហើរអូស្ត្រាលី ATSB ទើបតែបាន ប្រកាសទិន្នន័យស្រាវជ្រាវ។

យន្តហោះដឹកអ្នកដំណើរ២១២នាក់វង្វេងផ្លូវចុះចតប្រទេសផ្សេងដោយកំហុសកុំព្យូទ័រ

នៅក្នុងលទ្ធផលស្រាវជ្រាវយន្តហោះ Airbus A330-300 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរអេស៊ាដឹកអ្នកដំណើរ២១២នាក់ ហោះហើរពីទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីទៅកាន់ទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ប៉ុន្តែខុសផ្លូវទៅចុះចតនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីដដែល។

តាមរបាយការណ៏របស់ ATSB កំហុសកំណត់ខុសគោលដៅខាងលើប៉ះពាល់ ដល់ប្រព័ន្ធប្រកាសអាសន្ននៅលើយន្តហោះ។ នៅពេលនោះទីបញ្ចាការហោះហើរបានប្រទះឃើញយន្តហោះហោះចូលផ្លូវមិនដឹងមកពីណា ប៉ុន្តែខណៈនោះអាកាស យានិកបានប្រកាសថាដោយសារតែកំណត់ គោលដៅខុសបញ្ជូនទិន្នន័យហោះហើរ ច្រឡំ។ ជាភ័ព្វសំណាងយន្តហោះខាងលើចុះចតដោយសុវត្ថិភាពនៅមែលប៊ន។
ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេស៊ាជាក្រុមហ៊ុនមានតម្លៃសំបុត្រថោកបំផុតនៅអាស៊ីបង្កើតឡើងកាលបីពីឆ្នាំ១៩៩៣។ ហេតុការណ៍អាក្រក់របស់ក្រុមហ៊ុនខាងលើកើតឡើងនៅខែធ្នូឆ្នាំ២០១៤ បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្លាប់អ្នកដំណើរ ១៦២នាក់៕

ប្រភព ៖ nokorwatnews

  • យន្តហោះដឹកអ្នកដំណើរ២១២នាក់វង្វេងផ្លូវចុះចតប្រទេសផ្សេងដោយកំហុសកុំព្យូទ័រ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: