ពូជវីរ៉ុស Zika នៅសិង្ហបុរី គឺស្រដៀងនឹងពូជវីរ៉ុសមួយ ដែលបានរកឃើញ នៅតំបន់អាស៊ីអាគ្នេយ៍ តាំងពីអំឡុងឆ្នាំ១៩៦០

(សិង្ហបុរី)៖ ពូជវីរ៉ុស Zika ដែលត្រូវបានគេរកឃើញ ក្នុងករណីចម្លងក្នុងតំបន់ចំនួន២ មកពីតំបន់ Sims Drive-Aljunied Crescent ប្រទេសសិង្ហបុរី មិនមែនត្រូវបានចម្លងចូលមកពី ទ្វីបអាមេរិកភាគខាងត្បូងនោះទេ ផ្ទុយទៅវិញពូជនេះ វាមានភាពស្រដៀងទៅនឹងពូជនៃវីរ៉ុស ដែលត្រូវបានគេរកឃើញ នាតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីអំឡុងឆ្នាំ១៩៦០មកម្ល៉េះ មុនពេលវាបានរីករាលដាលទៅកាន់ ប្រទេស French Polynesia នៅក្នុងឆ្នាំ២០១៣ និងក្រោយមកទៀតរីករាលដាល មកកាន់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៥។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ពូជវីរ៉ុស Zika នៅសិង្ហបុរី គឺស្រដៀងនឹងពូជវីរ៉ុសមួយ ដែលបានរកឃើញ នៅតំបន់អាស៊ីអាគ្នេយ៍ តាំងពីអំឡុងឆ្នាំ១៩៦០

ការវិភាគនេះ ត្រូវបានធ្វើឡើងដោយយោងតាមការសិក្សាជាបន្តបន្ទាប់មួយ ដោយមន្ទីរសុខាភិបាលសាធារណៈជាតិ នៃក្រសួងសុខាភិបាលសិង្ហបុរី (NPHL) និងវិទ្យាសា្ថនជីវសាស្ត្រ A*STAR ដែលបានចេញផ្សាយនូវលទ្ធផល នាថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញានេះ។

វីរ៉ុស Zika ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងឈាមសត្វស្វាមួយក្បាល ក្នុងឆ្នាំ១៩៤៧ នាតំបន់ព្រៃ Zika ប្រទេសអ៊ូហ្គង់ដា នៃទ្វីបអាហ្វ្រិក។ ការចម្លងមេរោគ នេះ ក្រោយមកត្រូវបានគេរកឃើញ នៅក្នុងខ្លួនមនុស្ស នាប្រទេសអ៊ូហ្គង់ដា និងសាធារណៈរដ្ឋតង់សានី ក្នុងឆ្នាំ១៩៥២។ នេះបើប្រភពពីមន្ទីរ NPHL និងវិទ្យាស្ថាន A*STAR បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន។

សូមបញ្ជាក់ថា មានករណីថ្មីមួយចំនួនទៀត នៃការចម្លងវីរ៉ុស Zika ក្នុងតំបន់ ត្រូវបានគេបញ្ជាក់ថា មាននៅថ្ងៃពុធ បណ្តាលឲ្យចំនួនសរុប នៃវីរ៉ុស Zika ក្នុងប្រទេសសិង្ហបុរី កើនឡើងដល់២៩២ករណី។ នេះបើតាមទិន្នន័យបញ្ជាក់ដោយក្រសួងសុខាភិបាល៕

ប្រភព ៖ freshnewsasia

  • ពូជវីរ៉ុស Zika នៅសិង្ហបុរី គឺស្រដៀងនឹងពូជវីរ៉ុសមួយ ដែលបានរកឃើញ នៅតំបន់អាស៊ីអាគ្នេយ៍ តាំងពីអំឡុងឆ្នាំ១៩៦០已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: