ជប៉ុន៖ កូរ៉េខាងជើង ទំនងជាបានធ្វើតេស្តនុយក្លេអ៊ែរ ដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី ៥,០រ៉ិចទ័រ

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឱ្យដឹងថា គ្រោះរញ្ជួយដីសប្បនិម្មិតមួយ ដែលបានកើតឡើងនៅក្បែរ តំបន់សាកល្បង អាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង ផុងហ្គេរី នៅព្រឹក ថ្ងៃសុក្រនេះ អាចជាការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ ជាលើកទី៥ ពីសំណាក់របបដឹកនំាក្រុង ព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នំា២០១៦។

ជប៉ុន៖ កូរ៉េខាងជើង ទំនងជាបានធ្វើតេស្តនុយក្លេអ៊ែរ ដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី ៥,០រ៉ិចទ័រ

ជុំវិញបញ្ហានេះ នៅក្នុងសន្និសីទព័ត៌មានបន្ទាន់មួយ អ្នកនំាពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បាននិយាយថា «ក្នុងខណៈនេះរដ្ឋាភិបាលទីក្រុងតូក្យូ កំពុងតាមដានព័ត៌មានបន្ថែមស្ដីពី គ្រោះរញ្ជួយដីនេះ ដែលអាចបណ្ដាលមកពី ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ អ្នកនំាពាក្យរូបនេះបានបន្ថែមទៀតថា ជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីបញ្ជាក់ និង វិភាគព័ត៌មាន ដែលអាចទៅរួចនៃ ការសាកល្បងអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានហាមឃាត់ ដោយអង្គការសហប្រជាជាតិ ចំពោះការបាញ់សាក ល្បងអាវុធនុយក្លេអ៊ែរ ឬ បច្ចេកវិទ្យាមីស៊ីល ប៉ុន្តែកូរ៉េខាងជើង មិនបានគោរពតាមឡើយ តួយ៉ាងកាល ពីខែមករា កន្លងទៅ របបដឹកនំាក្រុងព្យុងយ៉ាង នៅតែបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទី៤ រួមទំាងគ្រាប់មីស៊ីលជាបន្តបន្ទាប់៕

ប្រភព ៖ freshnewsasia

  • ជប៉ុន៖ កូរ៉េខាងជើង ទំនងជាបានធ្វើតេស្តនុយក្លេអ៊ែរ ដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី ៥,០រ៉ិចទ័រ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: