នាំនាងគ ទៅរំលោភតែនាងមិនព្រម យកនាងទៅបោះចោលទាំងអាក្រាត

នាំនាងគ ទៅរំលោភតែនាងមិនព្រម យកនាងទៅបោះចោលទាំងអាក្រាត

មានក្មេងស្រីស្រស់សោភា គ-ថ្លង់ ម្នាក់ ត្រូវបានជនល្មោភកាមម្នាក់វាយសម្រាតខោអាវ ប៉ុនប៉ងរំលោភនៅលើឡាន តែនាងមិនព្រមក៏បានវាយធ្វើបាបរួចដឹកមកទម្លាក់ចោលទាំងអាក្រាតកាយននលគក ។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត ១១ យប់ថ្លៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាធានីភ្នំពេញ ។

បងប្អូនក្មេងស្រីរងគ្រោះបានឲ្យដឹងថា នាងមានឈ្មោះ ប៊ុន សីហា អាយុ ២៣ ឆ្នាំ ជាមនុស្ស គ-ថ្លង់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមួយសង្សារជាអណិកជន ។ នាងត្រូវគេដឹកយកមកប៉ុនបងចាប់រំលោភមិនបានសម្រេច នាងមិនបានចាំម៉ាករថយន្ត និង ស្លាកលេខរថយន្តរបស់ជនសង្ស័យនោះទេ ដោយគ្រាន់តែបញ្ជាក់តាមរយៈកាយវិការយ៉ាងពិបាកយល់បំផុត ជាមួយក្រុមគ្រួសារនាងដែលបានសួរនាំដំណើររឿងពីនាង ។ នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូតែម្នាក់ឯងមកលេងមិត្តភ័ក្ដិស្រីៗនៅម្ដុំផ្សារសូរិយាម៉ល ហើយពេលមកដល់ក៏មានមិត្តភ័ក្ដិប្រុសស្រីផ្សេងទៀតផងដែរ ។

បន្ទាប់ពីជួបជុំគ្នារួចមក ក៏បានចែកផ្លូវគ្នាទៅរៀងៗខ្លួន ប៉ុន្តែជនសង្ស័យខាងលើនេះបានបបួលរូបនាងឲ្យជិះរថយន្តជាមួយដើម្បីដឹកទៅដើរលេងនៅម្តុំវត្តភ្នំបន្តទៀតតែ ២ នាក់ គ្រាន់តែចង់រាប់អានជាមួយគ្នាធម្មតាប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត គេជាមិត្តភ័ក្ដិរបស់មិត្តភ័ក្ដិនាងថែមទៀតផង ។ ក្រោយពីដើរលេងនៅម្តុំវត្តភ្នំរួចហើយ ជនសង្ស័យបានហៅនាងឲ្យឡើងរថយន្តទៅកន្លែងផ្សេងជាបន្តទៀត នៅត្រើយម្ខាង ។ ពេលទៅដល់កន្លែងស្ងាត់មួយ ជនសង្ស័យក៏បានឈប់រថយន្ត និង បានចាប់សម្រាតសំលៀកបំពាក់បង្ខំនាងរំលោភ តែនាងមិនព្រម រូបគេក៏បានច្របាច់ក ហើយវាយធ្វើបាប និងបានបើករថយន្តមកដល់កន្លែង រួចធាក់ទម្លាក់នាងចុះពីលើរថយន្តទាំងអាក្រាតកាយ ហើយបើករថយន្តគេចខ្លួនបាត់តែម្តង ។

នាំនាងគ ទៅរំលោភតែនាងមិនព្រម យកនាងទៅបោះចោលទាំងអាក្រាត

 

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បាននាំនាងរកសម្លៀកបំពាក់ឲ្យស្លៀកពាក់ និងបាននាំនាងទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ជ្រោយចង្វា ហើយបានទំនាក់ទំនងទៅបងប្អូនក្រុមគ្រួសារ និង បានដាក់ពាក្យបណ្តឹងដើម្បីស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យឈានទៅចាប់ខ្លួនផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ប្រភព ៖ pmhotnews

  • នាំនាងគ ទៅរំលោភតែនាងមិនព្រម យកនាងទៅបោះចោលទាំងអាក្រាត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: