មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់?

ប្រិយមិត្ត «ប្រជាប្រិយ» មួយចំនួនធំបានស្គាល់រួចមកហើយនូវសម្រស់សត្វឆ្មា ២ ក្បាលដែលស្អាតជាងគេបំផុតលើលោក ដែលធ្លាប់ចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុន ហើយសម្រាប់ពេលនេះ «ប្រជាប្រិយ» នឹងលើកយកសម្រស់សត្វឆ្មាមួយក្បាលទៀតដែលត្រូវបានអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមទូទាំងសាកលលោកដាក់ឈ្មោះឲ្យវាថា «ម្ចាស់ក្សត្រីឆ្មា» ។

មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់?

ម្ចាស់ក្សត្រីម្ចាស់មួយក្បាលនោះមានឈ្មោះពិត Meet Aurora សព្វថ្ងៃរស់នៅប្រទេសស៊ុយអែត ជាមួយម្ចាស់របស់វាឈ្មោះ Emily និង Niklas ។ យោងតាមសម្ដីរបស់ម្ចាស់ឆ្មាមួយក្បាលនេះបានឲ្យដឹងថា ពួកគេទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានសំណាងបានក្លាយជាម្ចាស់កម្មសិទ្ធរបស់ Meet Aurora ព្រោះវាមានសម្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងមានសំឡេងពិរោះទៀតផង ។

មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់?

Meet Aurora គឺជាសត្វឆ្មាមួយក្បាលដែលឆ្លាត និង គួរឲ្យស្រឡាញ់ខ្លាំងបំផុត មានមនុស្សជាច្រើននៅលើក្នុងបណ្ដាញសង្គមតែងតែប្រាថ្នាចង់ក្លាយជាម្ចាស់កម្មសិទ្ធរបស់វា ដូចនេះហើយទើបពួកគេបានដាក់ឈ្មោះថ្មីឲ្យ Meet Aurora ថា «ម្ចាស់ក្សត្រីឆ្មា» ៕

មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់? មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់? មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់? មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់? មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់? មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់? មានដែលធ្លាប់ឃើញ សម្រស់ម្ចាស់ក្សត្រីឆ្មាអត់?

ប្រភព ៖ pmhotnews