Ronaldinho គ្រោង​នឹង​ចូល​និវត្តន៍​ឆ្នាំ​ក្រោយ​នេះ​ ហើយ​មាន​គម្រោង​ថ្មី​ទាក់ទង​នឹង​តន្ត្រី​

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលគឺកីឡាករ Ronaldinho គឺជាកីឡាករដែលមានភាពល្បីល្បាញខ្លាំងមួយរូបក្នុងវិស័យបាល់ទាត់ជាមួយសមត្ថភាពលេងបាល់ដ៏អស្ចារ្យ ហើយគាត់ធ្លាប់លេងបាល់នៅក្លឹបល្បីៗជាច្រើនដូចជា PSG , Barcelona និង AC Milan ជាដើម ហើយជួយក្លឹបទាំងនោះឈ្នះពានមិនតិចនោះទេ ។ តែយ៉ាងណាថ្មីៗនេះសមាជិកជួយប្រេស៊ីលឈ្នះ World Cup ២០០២រូបនេះបានថ្លែងថាខ្លួនមានគម្រោងក្នុងចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំក្រោយនេះ ។

Ronaldinho គ្រោង​នឹង​ចូល​និវត្តន៍​ឆ្នាំ​ក្រោយ​នេះ​ ហើយ​មាន​គម្រោង​ថ្មី​ទាក់ទង​នឹង​តន្ត្រី​

ថ្លែងទៅកាន់ Goal.com កីឡាករ  Ronaldinho បាននិយាយថា « វាជិតដល់ពេលដែលខ្ញុំត្រូវចាកចេញពីរបស់ដែលខ្ញុំស្រលាញ់ហើយ ហើយនឹងចាប់ផ្ដើមអ្វីថ្មីសម្រាប់ជីវិត ព្រោះបច្ចុប្បន្នខ្ញុំ៣៦ឆ្នាំមិនមែន២៦ឆ្នាំដូចពីមុនទៀតនោះទេ »។

Ronaldinho បន្តថា « ខ្ញុំគិតថាខ្ញុំនៅចំណាយពេល១ឆ្នាំទៀតជាមួយបាល់ទាត់ ហើយបន្ទាប់ពីនោះខ្ញុំនឹងចាប់ផ្ដើមគម្រោងថ្មីរបស់ខ្ញុំគឺពាក់ព័ន្ធតន្រ្តី ព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំមួយទៀតក្រៅពីបាល់ទាត់ » ។

ប្រភព ៖


  • Ronaldinho គ្រោង​នឹង​ចូល​និវត្តន៍​ឆ្នាំ​ក្រោយ​នេះ​ ហើយ​មាន​គម្រោង​ថ្មី​ទាក់ទង​នឹង​តន្ត្រី​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:កីឡា
Tags: