មុន​នេះ​បន្តិច សវនាការ​លោក កឹ​ម សុខា បាន​បញ្ចប់​ហើយ​និង​ប្រកាស​សាលក្រម​នៅ​ម៉ោង​២​រសៀល​នេះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​០៩​និង​៤៨​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា​នេះ សវនាការ​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា បាន​ត្រូវ​ចៅក្រម​ជំនុំជម្រះ​លោក កែវ មុនី ប្រកាស​បិទ​បញ្ចប់​ហើយ ហើយនឹង​ត្រូវ​ប្រកាស​សាលក្រម​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​សុក្រ​ដដែល​នេះ ៕