ក្លិប​ Crystal Palace ចុះហត្ថលេខាជាមួយអតីតខ្សែបម្រើកាំភ្លើងធំ Arsenal(មានវិដេអូ)

ក្លិប Crystal Palace បានចុះហត្ថលេខាទិញអតីតខ្សែបម្រើកណ្តាលក្លិបកាំភ្លើងធំ Arsenal គឺកីឡាករ Mathieu Flamini ក្នុងកិច្ចសន្យាលេងរហូតបញ្ចប់រដូវកាលនេះ។

ft-img-template

Flamini វ័យ ៣២ បានចាកចេញពីកាំភ្លើងធំនារដូវក្តៅនេះ ក្រោយបង្ហាញខ្លួន ២៤៦ ប្រកួត និងឈ្នះពាន FA Cups ចំនួនបីដង។កីឡាករសញ្ជាតិបារាំងនេះ ដែលធ្លាប់លើកពានលីក Serie A កាលពីឆ្នាំ ២០១១ ក្នុងអំឡុងពេល ៥ឆ្នាំជាមួយ
និងក្លិបអ៊ីតាលី AC Milan គឺជាកីឡាករទីប្រាំ របស់ក្លិប Palace ដែលបានផ្ទេរចូលលេងនៅរដូវក្តៅនេះ។

ក្លិបឥន្ទ្រីយ៍នេះ បានចុះហត្ថលេខាជាមួយកីឡាករ Andros Townsend, Steve Mandanda, James Tomkins និង Christian Benteke កាលពីដើមរដូវក្តៅនេះ។ដោយឡែក កីឡាករខ្ចីជើងពីតោខៀវ Chelsea, Loic Remy
នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ ដោយសាររបួសភ្នែកគោល៕

សូមទស្សនាវិដេអូ Highlight របស់​ Mathieu Flamini

ប្រភពពី BBC

The post ក្លិប​ Crystal Palace ចុះហត្ថលេខាជាមួយអតីតខ្សែបម្រើកាំភ្លើងធំ Arsenal(មានវិដេអូ) appeared first on CamboSport.