ប្រធានស្តីទី​បក្សប្រឆាំង​៖ ថ្ងៃនេះ ខ្ញុំ កឹម សុខា មានទុក្ខ ថ្ងៃមុខ ពលរដ្ឋ​ខ្មែរ​បាន​សុខ​ និពន្ធដោយ : រំដួល ចិត្រា       September-09-2016, 10:09 am         4491

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានស្តីទី​បក្សប្រឆាំង​៖ ថ្ងៃនេះ ខ្ញុំ កឹម សុខា មានទុក្ខ ថ្ងៃមុខ ពលរដ្ឋ​ខ្មែរ​បាន​សុខ​ឯកឧត្តម កឹម សុខា ចេញថ្លែងការណ៍​ជា​សាធារណៈនាព្រឹក​ថ្ងៃសុក្រនេះ។ រូបថត TTN​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ នេះ ឯកឧត្តម កឹម សុខា បានចេញ​ថ្លែងការណ៍​ជា​សាធារណៈ​ជា​លើកដំបូង នៅ​ចំ​ថ្ងៃ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​លើ​ករណី​ដែល​គាត់​មិន​ចូលខ្លួន​ក្នុងនាម​ជា​សាក្សី​។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិបានធ្វើ​សេចក្តីថ្លែងការណ៍​ជាង​១០​នាទី​នៅ​ទីស្នាក់ការ​គណបក្ស ដែល​អមដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​ជាច្រើនរូប​។​

«​ថ្ងៃនេះ ខ្ញុំ​កឹម សុខា មានទុក្ខ ថ្ងៃមុខ ពលរដ្ឋ​ខ្មែរ​បាន​សុខ​»​។ នេះ​ជា​សារ​នយោបាយ​របស់​ប្រធានស្តីទី​បក្សប្រឆាំង ដោយបាន​រៀបរាប់​ពី​ឧបសគ្គ​នានា​ក្នុង​ឆាកជីវិត​នយោបាយ​រប​ស់​ខ្លួន​នាពេល​កន្លងមក​។​

​មិនមាន​អ្វី​ខុសប្លែក​ឡើយ ឯកឧត្តម កឹម សុខា បានលើកឡើង​ដដែលៗ​ថា គូប្រជែង​ខ្លួន​បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​បញ្ចប់ជីវិត​នយោបាយរ​ប​ស់លោក​។ គាត់​បាន​ថ្លែងប្រាប់​អ្នកកាសែត និង​អ្នកគាំទ្រ​របស់ខ្លួន​ថា ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​បញ្ចប់ជីវិត​នយោបាយ​មេដឹកនាំ​បក្សប្រឆាំង បាន​ប៉ះពាល់​ដល់​ដំណើការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។​

​ប្រធានស្តីទី​បក្សប្រឆាំង គិតថា ការបោះឆ្នោត​មិន​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​ឡើយ ប្រសិនបើ​បក្សប្រឆាំង​នៅតែ​រង​ការគាបសង្កត់​៕