ពិសា​កាហ្វេ​ក្នុង​បរិមាណ​នេះ​នឹង​ជួយ​លោកអ្នក​ការពារ​ថ្លើម​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​ប្រសិនបើ​អ្នក​ស្រឡាញ់​កាហ្វេ អ្នក​ច្បាស់​ជា​ឯកភាព​ថា​គ្មានអ្វី​ទៅ​ពិបាក​ទេ​ដើម្បី​ផឹក​កាហ្វេ​មួយ​កែវ​នោះ​។ ក្នុង​ឆ្នាំ ២០០៨ ការសិក្សា​មួយ​រកឃើញថា ទំហំ​ដើមទ្រូង​អាច​ថយចុះ​ប្រសិនបើ​អ្នក​ពិសា​កាហ្វេ​បី​កែវ​រៀងរាល់ថ្ងៃ​។ ប៉ុន្ដែ​កុំ​ទាន់​អាល ដាក់​កែវ​កាហ្វេ​របស់​អ្នក​ចុះ ព្រោះ​អ្នកវិទ្យាសាស្ត្រ​និយាយថា​វា​ល្អ​សម្រាប់​សុខភាព​របស់​យើង រួមទាំង​ថ្លើម​ទៀតផង​។​

​    ​យោងតាម​ការសិក្សា​រប​ស់​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Southampton មនុស្ស​ដែល​ផឹក​កាហ្វេ​យ៉ាងហោចណាស់ ២ កែវ​អាច​រក្សា​ថ្លើម​របស់​អ្នក​ពី​ជំងឺ​ក្រិន​ថ្លើម​បាន​។ ជំងឺថ្លើម​គួរឱ្យខ្លាច​ណាស់ ដោយ​វា​សម្លាប់​មនុស្ស​មិន​ឱ្យដឹង​ជាមុន​ទេ​។​

​    ​ការស្រាវជ្រាវ​នេះ​វិភាគ​លើ​ការសិក្សា​ចំនួន ៩ ផ្សេងគ្នា​លើ ៤៣ ម៉ឺន​ករណី រកឃើញថា​ការទទួល​ទាន​កាហ្វេ​អ៊ី​ន​ច្រើន​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ក្រិន​ថ្លើម​ពី ៥០ ទៅ ៨០ ភាគរយ​។ វា​អាច​បន្ថយ​លទ្ធភាព​ស្លាប់​មុន​អាយុ​ចំពោះ​មនុស្ស​ដែល​បានកើត​ថ្លើម​រួចជាស្រេច ជាពិសេស​អ្នក​ដែល​ចូលចិត្ត​ផឹក​គ្រឿង​ស្រវឹង​។​

​    ​គន្លឹះ​សម្រាប់​អ្នក​ផឹក​កាហ្វេ​
​    ​១. ផឹក​កាហ្វេ​
​    ​ផឹក ២ ទៅ ៣ កែវ​ក្នុង​កម្រិត ២០០ ទៅ ៣០០ មិ​លី្ល​ក្រាម​រៀងរាល់ថ្ងៃ​ដើម្បី​ការពារ​ថ្លើម​។​

​    ​២. ឈប់​ផឹកស្រា​
​    ​ប្រសិនបើ​អ្នក​គិតថា​ផឹក​កាហ្វេ​ជួយ​ការពារ​ថ្លើម ហើយ​ប្រឹង​ផឹក​ជាតិ​អាល់កុល​ដដែល​នោះ​អ្នកឯង​ខុស​ធ្ងន់​ហើយ​។ អ្វី​ក៏ដោយ​ប្រសិនបើ​អ្នក​ផឹក​ហួសប្រមាណ​នឹង​ប៉ះពាល់​ដល់​សុខភាព ជាពិសេស​គឺ​ជាតិ​អាល់កុល​តែម្ដង​។ ប្រសិនបើ​អ្នក​មិនអាច​នៅ​ឱ្យ​ឆ្ងាយ​ពី​វា​បានទេ អ្នក​គួរ​កាត់បន្ថយ​ខ្លះៗ​ទៅ​៕