ថ្មី! Dragonair នៅ​កម្ពុជា​ប្រកាស​ប្តូរ​ស្លាក​សញ្ញា​មកជា​Cathay Dragon និង​​បង្កើន​ជើងហោះហើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល

បន្ទាប់ពី​ក្លាយជា​ក្រុមហ៊ុន​តែមួយ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific អស់រយៈពេល១០ឆ្នាំ ទីបំផុត Dragonair បានសម្រេច​ប្តូរ​ស្លាក​សញ្ញា​​មក​Cathay Dragonហើយ​ក្នុង​ឆ្នាំ២០១៦នេះ។

 

ស្លាក​សញ្ញា​ថ្មី​នេះ​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រើប្រាស់ និង​ណែនាំ​ឲ្យ​អតិថិជន​បាន​ស្គាល់​នៅតាម​បណ្តា​ប្រទេស​មួយចំនួន ចាប់តាំងពី​អំឡុង​ខែមេសា​ឆ្នាំ២០១៦ មកម្ល៉េះ។ តែ​សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍ Dragonair បានចាប់ផ្តើម​ប្រើប្រាស់​ស្លាក​សញ្ញា​​ថ្មី​នេះ ចាប់ពី​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ​តទៅ ហើយនឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

 

ថ្មី! Dragonair នៅ​កម្ពុជា​ប្រកាស​ប្តូរ​ស្លាក​សញ្ញា​មកជា​Cathay Dragon និង​​បង្កើន​ជើងហោះហើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល

 

 

ការផ្លាស់ប្តូរនេះ​មិន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ឡើយ​សម្រាប់​អ្នក​ដែល​បាន​ស្គាល់​ច្បាស់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​នេះ  ព្រោះ​Dragonairបាន​ក្លាយជា​ផ្នែក​មួយ នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific តាំងពី​ឆ្នាំ២០០៦មកម្ល៉េះ ។

 

ការ​បម្រែបម្រួល​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ទាំងពីរ​កាន់តែ​ស្អិតរ​មួ​ត​ឡើង និង​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ជាច្រើន​ទៀត​ដល់​អតិថិជន នេះ​បើតាម​ការលើកឡើង​រប​ស់ លោក Josh Williams ដែលជា Country Manager របស់​ក្រុមហ៊ុន អាកាសចរណ៍ Dragonair ប្រចាំ​នៅ​កម្ពុជា។

 

លោក​ថា៖ «យើង​នឹង​បង្កើន​ចំនួន​ជើងហោះហើរ​ជាប្រចាំ​រវាង​ទីក្រុង​ហុងកុង និង ប្រទេស​កម្ពុជា និង​ជើងហោះហើរ​ទៅកាន់​តំបន់ផ្សេងៗជាច្រើន​ទៀត​ទូទាំង​ពិភពលោក ជាមួយ​លក្ខខណ្ឌ​កាន់តែ​ល្អ និង​អំណោយផល​បំផុត»។

 

ថ្មី! Dragonair នៅ​កម្ពុជា​ប្រកាស​ប្តូរ​ស្លាក​សញ្ញា​មកជា​Cathay Dragon និង​​បង្កើន​ជើងហោះហើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល

(លោក Josh Williams – Country Manager របស់​ក្រុមហ៊ុន អាកាសចរណ៍ Dragonair ប្រចាំ​នៅ​កម្ពុជា)

 

លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​លោក​សង្ឃឹមថា​ការផ្សារភ្ជាប់​គ្នា​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ភ្ញៀវ​ទាំងអស់​កាន់តែ​មាន​ជំនឿ​ចិត្ត​លើ​គុណភាព​យន្តហោះ និង សេវា​ហោះហើរ​របស់​ក្រុមហ៊ុន​លោក ថា​ពិត​ជាមាន​បទដ្ឋាន​ខ្ពស់ លំដាប់​អន្តរជាតិ​ប្រកបដោយ​ផាសុកភាព​និង​សុវត្ថិភាព​ខ្ពស់ ។

 

ថ្មី! Dragonair នៅ​កម្ពុជា​ប្រកាស​ប្តូរ​ស្លាក​សញ្ញា​មកជា​Cathay Dragon និង​​បង្កើន​ជើងហោះហើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល

 

Dragonair គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ហុងកុង​លំដាប់​ផ្កាយ​ប្រាំ ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៨។ ក្រុមហ៊ុន​នេះ​បានមក​ដល់​ប្រទេស​កម្ពុជា​ដំបូងបង្អស់​នៅ​ខែសីហា ឆ្នាំ១៩៩៣ ដោយពេល​នោះ​មាន​ជើងហោះហើរ​ចំនួន​តែ២ប៉ុណ្ណោះ ក្នុង១សប្តាហ៍ រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហុងកុង។

 

ថ្មី! Dragonair នៅ​កម្ពុជា​ប្រកាស​ប្តូរ​ស្លាក​សញ្ញា​មកជា​Cathay Dragon និង​​បង្កើន​ជើងហោះហើរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល

 

ក្នុង​រយៈពេល២៣ឆ្នាំ​នៅ​កម្ពុជា ក្រុមហ៊ុន​នេះ​បាន​បង្កើន​ចំនួន​ជើងហោះហើរ រហូតដល់  ១២ជើង​ក្នុង​មួយ​សប្តាហ៍ រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហុងកុង និង ចំនួន ០៤ ជើង​ផ្សេងទៀត​ក្នុង​មួយ​សប្តាហ៍ រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហុងកុង ។

ចំណែកឯ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ក៏មាន​ជើងហោះហើរ សម្រាប់​ដឹកទំនិញ​តាមផ្លូវ​អាកាស​ចំនួន២ជើង រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហុងកុង ដែល​ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយគត់​នៅ​កម្ពុជា​ដែល​អាច​ដឹក​រថយន្តទំនើបៗពី​បរទេស​បាន។

Dragonair បន្ទាប់ពី​ចូលរួម​ជាមួយ ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific បានផ្តល់​សេវាកម្ម​ហោះហើរ​ពី​ទីក្រុង​ហុងកុង​ឆ្ពោះទៅកាន់​ទិសដៅ​ជាង២០០កន្លែង​នៅ​ទូទាំង​ពិភពលោក ។