Pep ធ្លាប់​បដិសេធ​ទៅ​លេង​ឲ្យ​ Man Utd កាល​នៅ​ជា​កីឡាករ​

Pep Guardiola ធ្លាប់​បដិសេធ​មិន​ទៅ​លេង​ឲ្យ​ Manchester United កាល​ដែល​រូប​លោក​នៅ​ជា​កីឡាករ​​លេង​ឲ្យ​ Barcelona។

 Pep ធ្លាប់​បដិសេធ​ទៅ​លេង​ឲ្យ​ Man Utd កាល​នៅ​ជា​កីឡាករ​Pep Guardiola (ជាកីឡាករ និងអ្នកចាត់ការទូទៅ) និងលោក Sir Alex Ferguson

 

អ្នក​ចាត់​ការ​ទូទៅ​ Manchester City កាល​នោះ​កំពុង​លេង​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ ទឹកដី​ Nou Camp អំឡុង​ឆ្នាំ​២០០១ ហើយ​ត្រូវ​លោក Sir Alex Ferguson ទាក់ទង​​​ដើម្បី​បញ្ចុះ​បញ្ចូល​ទៅ​លេង​ឲ្យ​ Manchester United តែ​សំណើ​ត្រូវ​ Pep ច្រាន​ចោល​ការ​ណាត់​ជួប។

 

បើ​តាម​ការ​ទម្លាយ​​របស់​លោក Josep Maria Orobitg ជា​ភ្ញាក់​ងារ​របស់​ Pep បាន​ប្រាប់​ថា ក្លឹប​ដំបូង​​ដែល​ព្យាយាម​ទាក់​ទង​ Pep Guardiola ខ្លាំង​បំផុត​គឺ​ United។ “Manchester United ចង់​បាន​ Pep ខ្លាំង​មែនទែន​ ប៉ុន្តែ​ Pep មិន​ដែល​ព្រម​ជួប​ចរចា​ជាមួយ​ពួកគេ​ម្ដងណា​ឡើយ។ United ថែម​ទាំង​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ជួយ​រឿង​នោះ​តែ ខ្ញុំ​បាន​ប្រាប់​ថា​ មិន​អាច​ធ្វើ​អ្វី​បាន​​។” Josep បាន​ប្រាប់​ដូច្នេះ។

 

បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ​ Barcelona បុរស​សញ្ជាតិ​អេស្ប៉ាញ​​មិន​ព្រម​បន្ត​នៅ​ La Liga ឬ​ទៅ​លេង​នៅ​ក្លឹប​ណា​នៅ​អង់គ្លេស​​ទេ ហើយ​បាន​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លឹបBrescia នៃ​ក្របខ័ណ្ឌ​ Serie A របស់​អ៊ីតាលី៕

 

Pep ធ្លាប់​បដិសេធ​ទៅ​លេង​ឲ្យ​ Man Utd កាល​នៅ​ជា​កីឡាករ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun