អ្នក​វិទ្យាសាស្ត្រ​ពន្យល់​មូលហេតុ​ ​ស្មាតហ្វូន​ផ្ទុះ​ថ្ម

បញ្ហា​ស្មាតហ្វូន​ផ្ទុះ​ថ្ម​ ​ជា​ករណី​ដែល​តែង​កើត​ឡើង​ពេល​ប្រើ​ខុស​បច្ចេកទេស​ ​ឬ​ប្រើ​លើស​សមត្ថភាព​របស់​វា​ ​ហើយ​ករណី​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​កើត​មាន​ចិត្ត​ខ្លាចរអា​ចំពោះ​ផលិត​ផល​បច្ចេកវិទ្យា។

 

អ្នក​វិទ្យាសាស្ត្រ​ពន្យល់​មូលហេតុ​ ​ស្មាតហ្វូន​ផ្ទុះ​ថ្ម

 

ទាក់ទង​ករណី​នេះ​លោក​ ​Lynden Archer​ ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​វត្ថុធាតុ​ដើម​នៃ​សាកលវិទ្យាល័យ​ ​Cornell​ ​សហរដ្ឋអាមេរិក​បង្ហាញ​ថា​ករណី​ស្មាតហ្វូន​ផ្ទុះ​ថ្ម​បណ្ដាល​មក​ពី​អ្នក​ផលិត​បំពាក់​បច្ចេកវិទ្យា​លើស​ពី​សមត្ថភាព​របស់​ឧបករណ៍។ ជា​ពិសេស​ជា​មួយ​មុខងារ​ ​Fast Charge​ ​(សាក​ថ្ម​ឆាប់​ពេញ) ដែល​ជំរុញ​ឲ្យ​អេឡិចត្រូត​ក្នុង​ថ្ម​ធ្វើ​ការ​ផ្លាស់ប្ដូរ​ពី​អាណូត ​(ថាមពល​វិជ្ជមាន​ពេល​ប្រើប្រាស់) ទៅ​ជា​កាតូត​ (ថាមពល​អវិជ្ជមាន​ពេល​បញ្ចូល)​ ​រហ័ស​ពេក​ដែល​អាច​ធ្វើ​ឲ្យ​កាតូត​ ​និង​អាណូត​ប៉ះ​គ្នា​ហើយ​ផ្ទុះ​ឆេះ​តែ​ម្ដង។

 

លោក​ ​Lynden Archer​ ​បន្ថែម​ចំពោះ​ការ​សាក​ថ្ម​ចោល​រយៈពេល​វែង​ ​ឬ​ការ​សាក​បណ្ដើរ​ប្រើ​បណ្ដើរ​ក៏​អាច​បណ្ដាល​ឲ្យ​ផ្ទុះ​ ​ព្រោះ​ថ្ម​នឹង​ឡើង​កម្ដៅ​ខុស​ប្រក្រតី​ ​ហើយ​អាណូត​ ​និង​កាតូត​ដំណើរ​ការ​ស្រប​ពេល​គ្នា៕

 

អ្នក​វិទ្យាសាស្ត្រ​ពន្យល់​មូលហេតុ​ ​ស្មាតហ្វូន​ផ្ទុះ​ថ្ម

 

អ្នក​វិទ្យាសាស្ត្រ​ពន្យល់​មូលហេតុ​ ​ស្មាតហ្វូន​ផ្ទុះ​ថ្ម

 

អ្នក​វិទ្យាសាស្ត្រ​ពន្យល់​មូលហេតុ​ ​ស្មាតហ្វូន​ផ្ទុះ​ថ្ម

 

អាន​បន្ត​ ​៖​ Apple ឈប់​ផលិត iPhone 6 និង 6 Plus ​ទៀត​ហើយ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ verge