តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​ករណី​លោក កឹម សុខា នៅ​រសៀល​នេះ

សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ហើយ​នឹង​ប្រកាស​សាលក្រម​ករណី​នេះ នៅ​ម៉ោង​​ ២​រសៀល​ថ្ងៃ​ទី​៩ កញ្ញា នេះ។

សវនាការ​នេះ ពុំ​មាន​វត្តមាន​លោក កឹម សុខា និង​មេធាវី​នោះ​ទេ ដោយ​លោក កឹម សុខា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ និង​ថ្លែង​ទៅ​កាន់​សកម្មជន​របស់​ខ្លួន​ច្រើន​រយ​នាក់ ដែល​មក​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​លើ​រូប​លោក។

សកម្មជន បក្ស​ប្រឆាំង លោក អ៊ុំ ដារ៉ា ត្រូវ​ចាប់​ខ្លួន ២០១៦ ៨៥៥
សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ ដារ៉ា ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​រថយន្ត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Uon Chhin

ចំណែក​នៅ​ខាង​ក្រៅ​តុលាការ សកម្មជន​បក្ស​សង្គ្រោះជាតិ​ម្នាក់ ​គឺ​លោក អ៊ុំ ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ខណៈ​លោក​កាន់​មេក្រូ និង​បដា​ជាមួយ​អ្នក​គាំទ្រ​បក្ស​នេះ​ប្រមាណ​ ១០០​នាក់​ទៀត ស្រែក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក កឹម សុខា។

អស់​រយៈពេល​ជិត ​៤​ខែ​ហើយ ដែល​លោក កឹម សុខា ឃុំ​ខ្លួន​ក្នុង​ទីស្នាក់ការ​បក្ស​របស់​ខ្លួន បន្ទាប់​ពី​មាន​ក្ដីក្ដាំ​សំណុំ​រឿង​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដោយ​លោក​បាន​ជាប់​ចោទ​ពី​បទ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី និង​រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។