​ចំណូល​ Beyonce និង Jay Z បញ្ចូល​​គ្នា​ឆ្នាំ​នេះ​អា​ច​ទិញ ​iPhone 7Plus ជាង១លាន​គ្រឿង

កាល​ពី​ខែ​កក្កដា​ទស្សនាវដ្ដី​ Forbes បាន​ប្រកាស​ តារា​ចម្រៀង​ប្ដី​ប្រពន្ធ BeyonceនិងJay Z បាន​គ្រង​តំណែង​ជា​គូស្នេហ៍​តារា​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ ដោយ​ទឹកប្រាក់​សរុប​ចូល​គ្នា​ស្មើ​១០៧,៥​លាន​ដុល្លារ។

 

​ចំណូល​ Beyonce និង Jay Z បញ្ចូល​​គ្នា​ឆ្នាំ​នេះ​អា​ច​ទិញ ​iPhone 7Plus ជាង១លាន​គ្រឿង

 រូបភាពផ្ដល់សិទ្ធដោយ Reuters

 

រយៈ​ពេល​១២​ខែ Jay រក​បាន​ប្រាក់​៥៣​,៥លាន​ដុល្លារ ពី​គម្រោង​ការងារ​របស់​ខ្លួន​ដូច​ជា Armand de Brignac champagne, D’Ussé cognac និង​ផលិតកម្ម​ផ្ទាល់​ខ្លួន។ ចំណែក​ Beyonceរក​បាន​៥៤​លាន​ដុល្លារ​ដែល​ចំណូល​ភាគ​ច្រើន​បាន​ពី​ការ​ប្រគំតន្ត្រី​ទាំង​១៩​លើក ខណៈ​​នា​ពេល​ថ្មី​ៗនេះ Jay Z ទើប​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ជា ​Hip-Hop ​​រក​ចំណូល​​បាន​ច្រើន​ជាង​គេ​ឆ្នាំ​នេះ។

 

​ចំណូល​ Beyonce និង Jay Z បញ្ចូល​​គ្នា​ឆ្នាំ​នេះ​អា​ច​ទិញ ​iPhone 7Plus ជាង១លាន​គ្រឿង

 

 

ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន ១០៧,៥​លាន​ដុល្លារ​របស់​ប្ដី​ប្រពន្ធ​តារា​ល្បី​ទាំង​ពីរ​ ប្រសិន​​យក​មក​ប្រៀបធៀប​ចំណាយ​ទិញ​ទូរសព្ទ iPhone 7Plus ​ទំហំ 256GB ​តម្លៃ៩៦៩​ ​ដុល្លារ​​(តម្លៃ​នៅ​អាមេរិក) ដែល​ក្រុមហ៊ុន Apple ទើប​តែ​ប្រកាស​​បង្ហាញ​កាល​ពី​​យប់​ថ្ងៃ​ទី​៧ អាច​បាន​​ដល់​ជាង​១លាន​គ្រឿង​ឯណោះ ៕

 

ចុចអាន៖ចេញ​ហើយ! បញ្ជី​​តារា​ Hip-Hop ​​រក​ចំណូល​​បាន​ច្រើន​ជាង​គេ​ឆ្នាំ​នេះ

 

ដោយ៖ ហេង សុធារិទ្ធិ
ប្រភព៖ Forbes​​​​​​