ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

លោក​ Hwang Chul-soon ជា​​​កីឡាករ​កាយ​វប្បកម្ម​​កូរ៉េ​ខាង​ត្បូង​​​ត្រូវ​បាន​គេ​​ដាក់​រហស្សនាម​​​​ថា “Hulk កូរ៉េ” ព្រោះ​​តែ​​រូប​រាង​សាច់ដុំ​ធំ​​ដូច​តួអង្គ​​ Hulk។

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

លោក​ Chul-soon ធ្លាប់​ឈ្នះ​ការ​ប្រកួត​កាយ​វប្បកម្ម​លេខ​មួយ​​​នៅ​ទូទាំង​អាមេរិក​នៃ​កម្មវិធី 2014 Musclemania Universe និង​ 2012 Musclemania World Championship។

 

​​លោក​ប្រាប់​​​មូល​ហេតុ​​​ធ្វើ​ឲ្យ​គាត់​មាន​រាង​បែប​នេះ​ថា “កាល​ខ្ញុំ​អាយុ​២០​ឆ្នាំ ខ្ញុំ​មាន​​រាង​ស្គម​​ ស្បែក​ស្ទើរ​​​​ដណ្ដប់​ឆ្អឹង ​និង​​​ទម្ងន់​ត្រឹម​តែ​ ៥៧​គីឡូក្រាម​​ប៉ុណ្ណោះ។ ខ្ញុំ​ត្រូវ​​អ្នក​ជុំវិញ​ខ្លួន​​​ចំអកឡកឡឺយ និង​មើល​ងាយ​ជា​បន្ត​បន្ទាប់​ ​ពេល​​​ខ្ញុំ​​​ជញ្ជូន​ឥវ៉ាន់​​ដាក់​ហាង​ ជួយ​នរណា​ម្នាក់ ឬ​​និយាយ​​​ទៅ​កាន់​​មនុស្ស​ប្លែក​មុខ”។

 

បុរស​វ័យ​​ ៣៣​ឆ្នាំ​​​ កម្ពស់​​ ១,៧៥ម៉ែត្រ​​​នេះ បាន​ចំណាយ​ពេល​ជាង​​​ ១២​ឆ្នាំ ​តម​អាហារ​យ៉ាង​តឹងរ៉ឹង និង​ហាត់​ប្រាណ​ជា​​ទម្លាប់​​បាន​​នាំ​ឲ្យ​គាត់​​ឡើង​​​ទម្ងន់​​​ជិត ១០០​គីឡូ​​។

 

លោក​បន្ថែម​ថា “​ឥឡូវ​នេះ​​ខ្ញុំ​​មាឌ​ធំ​ជាង​មុន​ឆ្ងាយ​ណាស់ ​មនុស្ស​ជុំវិញ​ខ្លួន​​​​​ចាប់​ផ្ដើម​គោរព​​​ស្រលាញ់​ខ្ញុំ​ច្រើន​​​ជាង​មុន​។ ពួក​គេ​តែង​តែ​ប្រៀប​ធៀប​ខ្ញុំ​ទៅ​នឹង​តួ​ហូលីវូត​ល្បី​ៗ ​ប្រចាំ​​អាស៊ាន​ដូច​ជា Asian Sensation, Asian Pride និង​ Asian Arnold”។ ​Chul-soon ​ត្រូវ​គេ​ចាប់​អារម្មណ៍​​ច្រើន​​តាម​រយៈ​សាច់​ដុំ​​ពោះ​ ៨កង់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​​ Fan ​លើ​ Instagram ជិត​៣៥​ម៉ឺន​នាក់ និង​Facebook ជិត​​​៤៨​ម៉ឺន​នាក់​។

លោក​បន្ត៖ “ខ្ញុំ​​មាន​ទម្លាប់​​ហាត់​ប្រាណ​​អង្គុយ​​ក្រោក​​ៗ​ជាង​ ៣០០០​ដង​ជា​រៀង​រាល់ថ្ងៃ។ ​ពេល​នេះ​​ខ្ញុំ​បន្ត​ស្វែង​យល់​អំពី​កាយ​វប្បកម្ម​ និង​​​​​ជ្រើស​រើស​អាហារ​ទទួល​ទាន​​យ៉ាង​សមរម្យ។ Chul-soon ​បាន​ចំណាយ​​ប្រាក់​​ប្រមាណ​ ៥០៩​ដុល្លារ​​ក្នុង​មួយ​ខែ​​​​​​ ដើម្បី​ទិញ​អាហារ​​​សំបូរ​ប្រូតេអ៊ីន​ ​​ដូច​ជា​​​​ចេក​ទុំ អង្ក​សំរូប​ និង​ថ្នាំ​ប៉ូវ​ជា​ច្រើន​ផ្សេង​ទៀត។

 

ចំណែក​ មិត្ត​ស្រី​របស់​លោក​​​គឺ​កញ្ញា​ Su Jeong Kim និយាយ​ថា​​ “​រូប​រាង​កាយ​​របស់​គាត់​អស្ចារ្យ​ណាស់​។​ ​គាត់​​​មើល​ទៅ​ដូច​ជា​បុរស​ពិត​ និង​​ជា​មនុស្ស​​​ដែល​ខ្ញុំ​កំពុង​ស្វែង​រក​ទៀត​ផង​”។

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

ពី​បុរស​​ស្គម​កំព្រឹង​ ក្លាយ​ជា​បុរស​សាច់ដុំ​​​លេខ​មួយ ព្រោះ​​ពាក្យ​​ទាំង​នេះ​

 

 

 

ចុចអាន៖ មើល​សាច់ដុំ​ប៉ូលិស​ចិន ទើប​ដឹង​ថា​គេ​ហាត់​ដល់​កម្រិត​ណា

ចុចអាន៖ ធ្លាប់​ឃើញ​នារី​សាច់ដុំ រូបស្អាតនេះ​អត់?

ចុចអាន៖ រូប​សាច់ដុំ​ដ៏​​​សង្ហា១០​សន្លឹក​ របស់​ម៉ូដែល​សិង្ហបុរី Jason Chee

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Barcroft