ប្រតិកម្ម ឈិត សុជាតា មួយទំហឹងនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់អន់ចង់

6 Videos


ពិធីការិនី ឈិត សុជាតា បានបាត់មុខពីពិភពសារព័ត៌មានមួយរយៈធំមកហើយ ប៉ុន្តែពេលនេះនាងបានលេចមុខជាថ្មីលើបណ្តាញសារព័ត៌មានម្តងទៀតហើយ ជាមួយនឹងប្រតិកម្មមួយទំហឹងដៃដាក់អ្នកលេងហ្វេសប៊ុកម្នាក់ ដែលប្រើពាក្យរិះគន់មិនសមទំនងលើនាង ។

ប្រតិកម្ម ឈិត សុជាតា មួយទំហឹងនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់អន់ចង់

ដោយភាពស្រស់ស្អាត សាច់សម៉ដ្ឋរលោង ស្រមោចវារជ្រុស ឈិត សុជាតា ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់រិះគន់ឥតសំចៃមាត់ថា «ស្បែកសល្អពោរពេញដោយជាតិគីមី» ។ ការរិះគន់របស់ប្រិយមិត្តអ្នកលេងហ្វេសប៊ុកខាងលើនេះ ហាក់បានធ្វើឱ្យបះពាល់ដល់អារម្មណ៍របស់ពិធីការិនីរូបនេះយ៉ាងខ្លាំង រហូតនាងបានបញ្ចេញប្រតិកម្មតបតយ៉ាងចាស់ដៃ តែក្នុងន័យមានសីលធម៌តបចំពោះអ្នកលេងហ្វេសប៊ុកម្នាក់នោះវិញថា «គិតយ៉ាងម៉េច! បាននិយាយពាក្យនេះចេញមក ? មនុស្សគ្រប់រូបអាចប្រើសិទ្ធិបានក្នុងសេចក្តីថ្លៃថ្នូរ តែមិនត្រូវបំពាន ឬ ប៉ះពាល់សិទ្ធិអ្នកដទៃ» ។

ប្រតិកម្ម ឈិត សុជាតា មួយទំហឹងនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់អន់ចង់

ការតបតរបស់ ឈិត សុជាតា នេះក៏បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកខាងលើបន្ថែមទៀតថា «មិនបាននិយាយបំពានទេ តែជាទស្សនៈក្នុងការបពោ្ចញមតិ» ។ មិនបង្អង់យូរ ឈិត សុជាតា ក៏បានឆ្លើយតបភ្លាមៗទៅវិញថា «បែបនេះហើយនៅមិនថាបំពានទៀត..? តើមានការទទួលខុសត្រូវលើទង្វើខ្លួនទេ ? សំអាងលើអីថាស្បែកខ្ញុំពោរពេញដោយជាតិគីមី ? អ្នកឯងហ៊ានទៅពិនិត្យនៅមន្ទីរពេទ្យអំពីស្បែកខ្ញុំទេ ? បើគ្មានគីមី គិតយ៉ាងម៉េច? រឿងខ្លះបើមិនដឹងកុំនិយាយ… សម្តីសជាតិ មារយាទសពូជ ធ្វើជាឪពុកម្តាយគេហើយ មុននិយាយអ្វីត្រូវពិចារណាផង» ។

ប្រតិកម្ម ឈិត សុជាតា មួយទំហឹងនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់អន់ចង់

សូមបញ្ជាក់ដែរថា ការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកម្នាក់ខាងលើនេះគឺធ្វើបន្ទាប់ពីពិធីការិនី ឈិត សុជាតា បានបង្ហោះរូបភាពមួយសន្លឹកដ៏ស្រស់ស្អាតជាមួយសាច់ឈាមសខ្ចីលើទំព័រហ្វេសប៊ុកថ្មីៗនេះ ។ ជាមួយនឹងការឆ្លើយតបដ៏មានសីលធម៌មួយរបស់ពីធីការិនី ឈិត សុជាតា នេះដែរបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់នោះទាល់សម្តី រហូតដល់រកពាក្យអ្វីមកតតបវិញមិនបាន ៕

សាកល

ប្រតិកម្ម ឈិត សុជាតា មួយទំហឹងនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់អន់ចង់ប្រតិកម្ម ឈិត សុជាតា មួយទំហឹងនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់អន់ចង់