សូហ្វតិន្នីស​កម្ពុជា​​​ចុះ​ហត្ថលេខា​ និង​​​សមាគម​វាយ​កូន​បាល់​​កូរ៉េ​ដើម្បី​ធ្វើ​​ទីលាន​ស្តង់ដារ

​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​​​​ជា​មួយ​សមាគម​វាយ​កូន​បាល់​មក​ពី​កូរ៉េ​ខាង​ត្បូង ដើម្បី​សាង​សង់​ទីលាន​​សូហ្វតិន្នីស​កម្រិត​ស្តង់ដារ​កាល​ពី​ព្រឹក​​មិញ​នេះ​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣៦០ ៧០០​ដុល្លារ​អាមេរិក។

 

សូហ្វតិន្នីស​កម្ពុជា​​​ចុះ​ហត្ថលេខា​ និង​​​សមាគម​វាយ​កូន​បាល់​​កូរ៉េ​ដើម្បី​ធ្វើ​​ទីលាន​ស្តង់ដារលោក ជា ប៊ុនហេង

 

​​បើ​តាម​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គម្រោង​សាង​សង់​​ធ្វើ​ទីលាន​នេះ​មាន​ចំនួន២ ដែល​ធ្វើឲ្យ​​បាន​ត្រឹម​ត្រូវ​​តាម​កម្រិត​ស្តង់ដារ​​អាមេរិក និង​ទីលាន​ចំនួន​២​​ផ្សេង​ទៀត​​ជួសជុល​កែលំអ។ ​ទីតាំង​​ធ្វើ​ និង​ជួសជុល​នៅ​ខាង​ត្បូង​អាង​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​​ ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​​ ៣៦០​ ៧០០​ ដុល្លារ​អាមេរិក។

 

​អគ្គលេខាធិការ​រូប​នេះ​បន្ត​ថា គម្រោង​នេះ​ត្រូវ​ធ្វើ​ឲ្យ​បាន​រួច​រាល់​មុន​ខែ​មីនា ឆ្នាំ​២០១៧ ដើម្បី​បម្រើ​ការ​សម្រាប់​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នានា។ ​ថវិកា​ដែល​គ្រោង​ចំណាយ​ខាង​លើ​មាន​ជំនួយ​ពី​ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន ​ចំនួន ១០​​ម៉ឺន​ដុល្លារ​ និង​សមាគម​វាយ​កូន​បាល់​មក​ពី​កូរ៉េ ព្រម​ទាំង​ជំនួយ​ពី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា​ជាដើម​។

 

​លោក​​បញ្ជាក់​ថា ថវិកា​សរុប​​លើ​គម្រោង​​សាង​សង់​ទីលាន​​ស្តង់ដារ​​នេះ ត្រូវ​ចំណាយ​លើ​ការ​សាង​សង់​ដំបូល​កម្ពស់១៣ ម៉ែត្រ​គិត​ជា​ទឹក​ប្រាក់ ១១០ ៧០០ ដុល្លារ​អាមេរិក។ ​​ទីលាន​​ក្រាល​​​ថ្មី​កម្រិត​​​ស្តង់ដារ​អាមេរិក​ ៣ ២០០​ម៉ែត្រ​ការ​រ៉េ ​គិត​ជា​ទឹក​ប្រាក់ ​៦ ៤០០​ដុល្លារ​អាមេរិក និង​សង់​អាគារ​ Adm Club House​ (សង់​ថ្មី) កម្ពស់​​ពីរ​​ជាន់​គិត​ជា​ទឹក​ប្រាក់ ​១៨៦ ០០០​ដុល្លារ​អាមេរិក។ នៅ​មាន​ការ​ចំណាយ​ផ្សេង​ៗ​ទៀត ដែល​មិន​បាន​បូកបញ្ចូល​។

 

ក្រៅ​ពី​ការ​ចុះ​ហត្ថលេខា​នេះ​សហព័ន្ធ​សូហ្វតេន្នីស​កម្ពុជា​ ​​បាន​ធ្វើ​ការ​តែង​តាំង​ប្រធាន​សហព័ន្ធ​​ថ្មី​ឯក​ឧត្ដម ឯម សំអាន​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​​ជំនួស​លោក ឈឹម ជូន​ ដែល​បាន​ទទួលមរណៈភាព និង​​តែង​តាំង​ឯក​ឧត្ដម ម៉ក់ សំអុល ជា​អនុ​ប្រធាន​ថ្មី​​ជំនួស​​ព្រឹទ្ធាចារ្យ​ ហែម ថុន ដែល​បាន​ទទួលមរណៈភាព​​ផង​ដែរ៕

 

សូហ្វតិន្នីស​កម្ពុជា​​​ចុះ​ហត្ថលេខា​ និង​​​សមាគម​វាយ​កូន​បាល់​​កូរ៉េ​ដើម្បី​ធ្វើ​​ទីលាន​ស្តង់ដារ

 

សូហ្វតិន្នីស​កម្ពុជា​​​ចុះ​ហត្ថលេខា​ និង​​​សមាគម​វាយ​កូន​បាល់​​កូរ៉េ​ដើម្បី​ធ្វើ​​ទីលាន​ស្តង់ដារ

 

សូហ្វតិន្នីស​កម្ពុជា​​​ចុះ​ហត្ថលេខា​ និង​​​សមាគម​វាយ​កូន​បាល់​​កូរ៉េ​ដើម្បី​ធ្វើ​​ទីលាន​ស្តង់ដារ

 លោក ប្រាក់ ផល្លា (អនុ​ប្រធាន​ទី១)

 

សូហ្វតិន្នីស​កម្ពុជា​​​ចុះ​ហត្ថលេខា​ និង​​​សមាគម​វាយ​កូន​បាល់​​កូរ៉េ​ដើម្បី​ធ្វើ​​ទីលាន​ស្តង់ដារ

 

សូហ្វតិន្នីស​កម្ពុជា​​​ចុះ​ហត្ថលេខា​ និង​​​សមាគម​វាយ​កូន​បាល់​​កូរ៉េ​ដើម្បី​ធ្វើ​​ទីលាន​ស្តង់ដារ

 លោក ម៉ក់ សំអុល

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​