ប្រធាន​​ក្លឹប​ Barcelona ​ផ្ដល់​កុងត្រា​ឲ្យ​ Messi ​​មួយ​ជីវិត

Josep Maria Bartomeu ​ប្រធាន​ក្លឹប​ FC Barcelona ​បាន​ប្រកាស​ផ្ដល់​កុងត្រា​ដល់​ Super Star ជម្រើស​ជាតិ​អាហ្សង់ទីន​ Lionel Messi ​​ពេញ​មួយ​​ជីវិត ​និង​ចង់​ឲ្យ​រូប​គេ​នៅ​បន្ត​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ជា​រៀង​រហូត។

 

ប្រធាន​​ក្លឹប​ Barcelona ​ផ្ដល់​កុងត្រា​ឲ្យ​ Messi ​​មួយ​ជីវិត

Josep Maria Bartomeu ​ប្រធាន​ក្លឹប​ FC Barcelona

 

Bartomeu សញ្ជាតិ​អេស្ប៉ាញ​វ័យ​៥៣​ឆ្នាំ​ ​បាន​ប្រាប់​ដល់​ ESPN ថា៖ “Messi ​ចង់​​នៅ​ជាមួយ​ Barcelona ប៉ុន្មាន​ឆ្នាំ​ក៏​បាន​ដែរ អាស្រ័យ​លើ​គាត់។ គាត់​ជា​កីឡាករ​ល្អ​​បំផុត​​លើ​លោក​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​លេង​ឲ្យ​ Barca។ យើង​រីករាយ​ណាស់ ដែល​មាន​គាត់…គាត់​សំខាន់​ណាស់​សម្រាប់​ក្លឹប​ និង​សម្រាប់​អ្នកគាំទ្រ”។

 

បច្ចុប្បន្ន​ Messi ​​នៅ​ជាប់​កុងត្រា​ជាមួយ​ Barca ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ​​​រូប​គេ​ និង​ក្លឹប​កំពុង​ត្រៀម​ចរចា​គ្នា​លើ​កុងត្រា​ថ្មី​ឆាប់ៗ។

 

ប្រធាន​​ក្លឹប​ Barcelona ​ផ្ដល់​កុងត្រា​ឲ្យ​ Messi ​​មួយ​ជីវិត

Lionel Messi តារាឆ្នើមក្រុម FC Barcelona

 

“យើង​នឹង​ពិភាក្សា​គ្នា​ជាមួយ​ Messi ​នៅ​ខែ​ក្រោយ។ គាត់​ដឹង​ខ្លួន​ហើយ​ថា គាត់​មាន​កុងត្រា​នៅ​ទីនេះ​ជា​រៀង​រហូត…គ្មាន​​​ពេល​កំណត់​សម្រាប់​គាត់​ទេ ប៉ុន្តែ​​​​ពេល​វេលា​កំណត់​គឺ​អាស្រ័យ​លើ​គាត់​តែ​ប៉ុណ្ណោះ។ ឥឡូវ​គាត់​២៩​ឆ្នាំ គាត់​មាន​ទេពកោសល្យ មាន​មហិច្ឆតា និង​នៅ​​បន្ត​លេង​បាន​ល្អ​ច្រើន​ឆ្នាំ​ទៀត។ ​គាត់​នឹង​​​បន្ត​កុងត្រា​ជាមួយ​ Barcelona ទៀត​ប្រាកដ​ណាស់”។ Bartomeu ​​​បាន​​បញ្ជាក់៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal