មនុស្សលោកឥឡូវ សាហាវដល់ម្លឹង!!! ក្មេងស្រីម្នាក់ត្រូវកម្មករសំណង់រំលោភសម្លាប់ ហើយយកដើមអំពៅ…

ករណីដ៏គួរអោយរន្ធត់មួយ ត្រូវបានប្រភពព័ត៌មាន របស់ថៃ ចុះផ្សាយនៅថ្ងៃនេះ ដែលក្មេងស្រីអាយុ ១៧ឆ្នាំ ម្នាក់ ត្រូវបានកម្មករសំណង់ ចាប់រំលោភ និង សម្លាប់ យ៉ាងសាហាវជាទីបំផុត។

ក្មេងស្រីរងគ្រោះ ជាសិស្សវិទ្យាល័យម្នាក់ ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ ខណៈពេលមួយ ដែលនាងកំពុងតែ ធ្វើដំណើរមកកាន់ផ្ទះរបស់ខ្លួននោះ នាងត្រូវបានកម្មករសំណង់ស្រវឹងស្រាមានគ្នា៤ម្នាក់ បញ្ឆោតហាវនាងអោយឈប់ក៏បានចាប់ខ្ទប់មាត់ នាំយកទៅរំលោភ នៅក្នុងចំការអំពៅមួយកន្លែង និង បានសម្លាប់នាងបំបិទមាត់ ហើយលើសពីនេះ ថែមទាំងបាន យកដើមអំពៅញុកប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះទៀតផង ។

យ៉ាងណាមិញ ក្រោយពីនាង បាត់ខ្លួនអស់មួយថ្ងៃ មិនឃើញត្រឡប់មកផ្ទះវិញរួចមក ក្រុមគ្រួសាររបស់នាង មានការ ព្រួយបារម្ភជាខ្លាំង ហើយក៏បានប្តឹងទៅប៉ូលីស។ ប៉ូលីសបានបើកការស៊ើបអង្កេតភ្លាមៗ លើករណីនេះយ៉ាងក្តៅគគុក រហូតឈានដល់ រកឃើញសាកសព្វ និង ស្គាល់អតសញ្ញាណជនល្មើសដែលជា កម្មករសំណង់ ប៉ុន្តែមិនទាន់ចាប់បាននោះទេ ដោយជនល្មើសបានរត់គេចខ្លួន ដោយសាកសពរបស់ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ទោះជាយ៉ាងណា ពេលនេះជនល្មើស ត្រូវបានសមត្ថកិច្ចតាមចាប់ និង នាំមកកាត់ទោសអោយខានតែបាន។ អ្នកស្រុកនៅកន្លែងកើតហេតុ នឹងមនុស្សរាប់ពាន់នាក់ រង់ចាំមើលករណីយ៉ាងអន្ទះសារ ៕

ប្រភព៖ khmernews

 


មនុស្សលោកឥឡូវ សាហាវដល់ម្លឹង!!! ក្មេងស្រីម្នាក់ត្រូវកម្មករសំណង់រំលោភសម្លាប់ ហើយយកដើមអំពៅ…

មានការរុញច្រានគ្នារវាងអ្នកគាំទ្រ CNRP និងកម្លាំង​សមត្ថកិច្ច នៅមុខសាលាដំបូងរាជធានីភ្នំពេញ

មនុស្សលោកឥឡូវ សាហាវដល់ម្លឹង!!! ក្មេងស្រីម្នាក់ត្រូវកម្មករសំណង់រំលោភសម្លាប់ ហើយយកដើមអំពៅ…

ចាប់បានស្តេចពស់វែក «King Cobra» ទម្ងន់ ១១ គ.ក្រ នៅភាគខាងជើងចិន