ថ្លៃបណ្ណាការ ៩០ ម៉ឺនដុល្លាហើយ នៅថាប្រាក់តិចតួចទៀត!

6 Videos


ថ្មីៗនេះមានពិធីមង្គលការមួយនៅទីក្រុងហ្វូចូវ ( Fuzhou ) ប្រទេសចិន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារវាប្រព្រឹត្តិឡើងជាមួយភាពអធិកអធម ជាពិសេសក្នុងពិធីមង្គលការមួយនេះបានសម្ញែងទ្រព្យសម្បត្តិមហាសាលរបស់ខ្លួនឲ្យភ្ញៀវចូលរួមបានឃើញថែមទៀតផង ។

ថ្លៃបណ្ណាការ ៩០ ម៉ឺនដុល្លាហើយ នៅថាប្រាក់តិចតួចទៀត!

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងពិធីមង្គលការនេះមានកូនកំលោះឈ្មោះ Chen ដែលជាកូនប្រុសក្នុងគ្រួសារអ្នកមានមួយនៅក្វាងចូវ ( Guangzhou ) ។ គ្រួសារ Chen ជាអ្នករកស៊ីអចលនៈទ្រព្យ ហើយពិធីអាពាហ៍ពិពាហ៍នេះទៀតសោត គឺពួកគេបានសម្រេចចិត្តចំណាយលុយតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ជំនួនជាទឹកប្រាក់ចំនួន ៩០ ម៉ឺនដុល្លារអាមេរិក និង មានក្បួនរថយន្តទំនើបៗចំនួន ៧ គ្រឿង ដើម្បីដង្ហែកូនកំលោះកូនក្រមុំថែមទៀតផង ។

ថ្លៃបណ្ណាការ ៩០ ម៉ឺនដុល្លាហើយ នៅថាប្រាក់តិចតួចទៀត!

ថ្វីបើក្នុងពិធីមង្គលការនេះបានរៀបចំឡើងមានលក្ខណៈធំដំយ៉ាងណាក្ដី ក៏គេឃើញមានតែភ្ញៀវចូលរួមចំនួន ៥០ តុប៉ុណ្ណោះ ហើយភ្ញៀវដែលចូលរួម គឺសុទ្ធសឹងតែជាអ្នកមានមុខមានមាត់ក្នុងតំបន់ និង ជាអ្នកជំនួញធំៗ ៕

( ប្រភព ៖ សៀងហៃអ៊ីស ) កុសល

ថ្លៃបណ្ណាការ ៩០ ម៉ឺនដុល្លាហើយ នៅថាប្រាក់តិចតួចទៀត!ថ្លៃបណ្ណាការ ៩០ ម៉ឺនដុល្លាហើយ នៅថាប្រាក់តិចតួចទៀត!ថ្លៃបណ្ណាការ ៩០ ម៉ឺនដុល្លាហើយ នៅថាប្រាក់តិចតួចទៀត!