ចិន ឈ្នះមេដាយបាន ២០គ្រឿងនាំមុខគេ ខណៈការប្រកួតកីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០១៦ ទើបតែចាប់ផ្តើមបាន ២ថ្ងៃ

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់សាធារណរដ្ឋប្រជាមានិតចិន កំពុងនាំមុខគេបណ្តោះអាសន្នពីការឈ្នះមេដាយបាន ២០គ្រឿងច្រើនជាងគេត្រឹមចាប់ផ្តើមប្រកួតកីឡាអូឡាំពិកជនពិការ ឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro នៃប្រទេស ប្រេស៊ីលនៅថ្ងៃទី០៧ កញ្ញា។

chinagoldmedal1

តាមរយៈគេហទំព័រ IOC បានឲ្យដឹងថា ចិនបានកំពុងនាំមុខគេពីការឈ្នះមេដាយមាសបាន ៧គ្រឿង ប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង សរុប២០គ្រឿងច្រើនជាងគេដាច់ គ្រាដែលអង់គ្លេស ឈរនៅលេខ២ ទើបឈ្នះមេដាយបាន ១១គ្រឿង លេខ៣ អ៊ូសបេគីស្ថាន ឈ្នះបាន៨គ្រឿង អាមេរិក លេខ៤ ឈ្នះបាន៨គ្រឿងដែរ និងម្ចាស់ផ្ទះប្រេស៊ីល ឈ្នះបាន៤ ឈរនៅលេខ៥។

chinagoldmedal2

សូមបញ្ជាក់ជូនផងដែរថា ការចាប់ផ្តើមប្រកួត Rio Paralympics Games 2016 នៅថ្ងៃទី០៧ ខែកញ្ញាមក មាន អត្តពលិកមកពី ៣៨ប្រទេសហើយដែលបានឈ្នះមេដាយ ក្នុងចំណោមអត្តពលិកមកពី ១៦១ប្រទេសដែលចូលរួមក្នុង យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ហើយចំនួនមេដាយ ១១៤គ្រឿង (មាស ៣៨ ប្រាក់៣៨ និងសំរឹទ្ធ ៣៨) ក៏បានធ្វើការបំពាក់ដល់អត្តពលិកជយលាភីរួចរាល់ហើយផងដែរ។

chinagoldmedal3

ព្រឹត្តិការណ៍កីឡាចម្រុះសម្រាប់ជនពិការ Rio Paralympics Games 2016 នៅទីក្រុង Rio de Janeiro នៃប្រទេស ប្រេស៊ីល ចាប់ផ្តើមសម្ភោធប្រកួតចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងនោះមាន២២ប្រភេទ កីឡាដាក់ឲ្យប្រកួត ចែកចេញជា ៥២៨វិញ្ញាសា មានអត្តពលិកសរុប ៤៣០០នាក់មកពី ១៦១ប្រទេសចូលរួមប្រកួត ប្រជែងដណ្តើមយកមេដាយ៕

chinagoldmedal4

ប្រភពពី Baykdang

The post ចិន ឈ្នះមេដាយបាន ២០គ្រឿងនាំមុខគេ ខណៈការប្រកួតកីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០១៦ ទើបតែចាប់ផ្តើមបាន ២ថ្ងៃ appeared first on CamboSport.