ភរិយា​អ្នក​ឧកញ៉ា​ល្បី​ឈ្មោះ​​២​រូប ​បង្ហាញ​វត្តមាន​សម្ពោធ​រឿង “ចន្ទ្រា”

មិន​ត្រឹមតែ​អ្នក​សិល្បៈ​ទេ​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​សម្ពោធ​រឿង “ចន្ទ្រា” សូម្បី​តែ​ភរិយា​របស់​ឧកញ៉ា​ល្បី​២​រូប​ប្រចាំ​ប្រទេស​កម្ពុជា ​​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​យប់មិញ​ដែរ។

 

ភរិយា​អ្នក​ឧកញ៉ា​ល្បី​ឈ្មោះ​​២​រូប ​បង្ហាញ​វត្តមាន​សម្ពោធ​រឿង “ចន្ទ្រា”

 

ភរិយា​អ្នក​ឧកញ៉ា​ល្បី​ឈ្មោះ​​២​រូប ​បង្ហាញ​វត្តមាន​សម្ពោធ​រឿង “ចន្ទ្រា”

 ជំទាវ លី យ៉ាណា ភរិយា ឧកញ៉ា ហុង ពីវ (ស្លៀក​រ៉ូប​​ក្រហម) 

 

ជំទាវ ស្រីតូច ចំណាន គឺជា​ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​ម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ កាំបូឌីយ៉ាណា។ ចំណែក​ជំទាវ​វ័យក្មេង​ម្នាក់ទៀត​ដែល​ជា​ភរិយា​របស់​អ្នក​ឧកញ៉ា ហុង ពីវ ម្ចាស់​បុរី​ពិភព​ថ្មី​មាន​ឈ្មោះ​ថា លី យ៉ាណា ក៏​បាន​បង្ហាញ​ខ្លួន​ដែរ។ គ្រាន់តែ​ពេល​បង្ហាញ​ខ្លួន ​នៅ​រោងភាពយន្ត​លេជេន​ធីខេ ភ្លាម​ ជំទាវ​ទាំងពីរ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​ជិតស្និទ្ធ​ពី​អ្នក​សិល្បៈ។

 

អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​បាន​ឲ្យ Sabay ដឹង​ថា​ ការ​សម្ពោធ​រឿង​នេះ ​បាន​អញ្ជើញ​លោក​ជំទាវ​ទាំងពីរ​រូប​ជា​ភ្ញៀវ​កិត្តិយស ព្រោះ​ភរិយា​អ្នក​ឧកញ៉ា​ល្បី​ឈ្មោះ​ទាំង​គូ ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ស្រាប់។ ម្យ៉ាង​ទៀត​ទាំង​ភរិយា​អ្នក​ឧកញ៉ា និង ហុង ពីវ សុទ្ធសឹងតែ​ជា​មនុស្ស​មិន​ប្រកាន់​ខ្លួន៕

 

ភរិយា​អ្នក​ឧកញ៉ា​ល្បី​ឈ្មោះ​​២​រូប ​បង្ហាញ​វត្តមាន​សម្ពោធ​រឿង “ចន្ទ្រា”

 

ភរិយា​អ្នក​ឧកញ៉ា​ល្បី​ឈ្មោះ​​២​រូប ​បង្ហាញ​វត្តមាន​សម្ពោធ​រឿង “ចន្ទ្រា”

 

ភរិយា​អ្នក​ឧកញ៉ា​ល្បី​ឈ្មោះ​​២​រូប ​បង្ហាញ​វត្តមាន​សម្ពោធ​រឿង “ចន្ទ្រា”

 

 

ចុចអាន៖ស្រី​តូច ចំណាន​លេច​មុខ​ជាមួយ​ស្វាមី​សម្ពោធ​ប្រព័ន្ធ​ខ្សែកាប MCT

 

អត្ថបទ៖ទ្រី រ៉ាវី