ទូរ​ទស្សនិកជន​គាំ​ទ្រ​វត្តមាន​ភាព​យន្ត​ភាគ​ខ្មែរ​ដំបូង​​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

វត្តមាន​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​តាម​ដាន​ទស្សនា​ជក់​ចិត្ត​ដិត​អារម្មណ៍ និង​រីករាយ ដែល​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​គាំទ្រ​ស្នាដៃ​ផលិតករ​ក្នុង​ស្រុក ក៏​ដូចជា​តារា​សម្ដែង​ក្នុង​ស្រុក​ក្នុង​ការ​សម្រិតសម្រាំង​រឿង​ភាគ​គួរ​ជា​ទី​ចាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា។

 

បើ​តាម​ការ​សាក​សួរ​ប្រជាពលរដ្ឋ​ដែល​និយម​តាម​ដាន​រឿង​ភាគ​ខ្មែរ ពួកគាត់​កោត​សរសើរ​ខ្លាំង​ពី​គុណ​ភាព​នៃ​ការ​ផលិត​រឿង​របស់​ផលិតកម្ម​ក្នុង​ស្រុក និង​សមត្ថភាព​សម្តែង​របស់​តួអង្គ​នៅ​ក្នុង​រឿង​ដែល​បាន​ចាក់​ផ្សាយ​លើ​ភីអិនអិន កាល​ពី​ថ្ងៃ​ចន្ទ កន្លង​មក​នេះ។

 

ទូរ​ទស្សនិកជន​គាំ​ទ្រ​វត្តមាន​ភាព​យន្ត​ភាគ​ខ្មែរ​ដំបូង​​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

 

មិន​តែ​ប៉ុណ្ណោះ​ នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ភីអិនអិន (www.facebook.com/PNNDramaFanClub) អ្នក​ចូល​ទស្សនា​វីដេអូ​ខ្លីៗ​ពី​រឿង​ភាគ​ខ្មែរ​ទាំង​ពីរ​ដែល​ត្រូវ​បាន​បង្ហោះ​តាំង​ពី​មុន​ចាក់​ផ្សាយ​រឿង​ជា​ផ្លូវការ​មក​ម្ល៉េះ មាន​ចំនួន​រាប់​សែន​ដង បូក​រួម​ទាំង​ comments & Likes រាប់​សែន​នាក់។

 

កាល​ពី​ថ្ងៃ​ចន្ទ​ទី៥ កញ្ញា ឆ្នាំ២០១៦ ​ជា​ថ្ងៃ​ដំបូង​ដែល​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​បាន​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​គឺ​​រឿង​ «ម្ទេសហិរ​ ប៉ះ​អំបិល​ប្រៃ»។ វណ្ណកម្ម​ថ្មី​នេះបាន​ញ៉ាំង​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​​សម្ដែង​ការ​ភ្ញាក់​ផ្អើល និង​កោត​សសើរ​មិន​​ដាច់​ពី​មាត់​ពី​ស្នា​ដៃ​ផលិត និង​ទេពកោសល្យ​សម្ដែង​ដ៏​ប៉ិនប្រសប់​របស់​តារា​សម្ដែង​ខ្មែរ។

 

ទូរ​ទស្សនិកជន​គាំ​ទ្រ​វត្តមាន​ភាព​យន្ត​ភាគ​ខ្មែរ​ដំបូង​​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

 

«ម្ទេសហឹរ ប៉ះ​អំបិល​ប្រៃ» ​ជា​ស្នា​ដៃ​ផលិត​របស់​ផលិត​កម្ម LD Picture ក្រោម​ការ​សហការ និង​ទុន​វិនិយោគ​​ផ្ទាល់​​របស់​ភីអិនអិន។ សាច់​រឿង​ទាំង​មូល​​មាន​បង្កប់​អត្ថន័យ​គ្រប់​រស​ជាតិ ជា​ពិសេស​គឺ​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​ភាព​យន្ត​ខ្មែរ​ល្បីៗ​ជា​ច្រើន​រូប ដូចជា កញ្ញា តូតា លោក អេវីន អ្នក​នាង គ្រត លោក ជាសំណាង លោក​ ចាបចៀន កញ្ញា ទឹម រដ្ឋា រួម​នឹង​សិល្បករ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត។

 

ទូរ​ទស្សនិកជន​គាំ​ទ្រ​វត្តមាន​ភាព​យន្ត​ភាគ​ខ្មែរ​ដំបូង​​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

 

ដោយ​ឡែក នៅ​ថ្ងៃ​ព្រហស្បតិ៍ ដល់ សៅរ៍ ទស្សនិកជន​នឹង​បាន​តាម​ដាន​ទស្សនា​រឿង​មួយ​បែប​ផ្សេង​ទៀត​ដែល​បង្កប់​ដោយ​អាថ៌កំបាំង​ច្រើន គឺ​រឿង សង្គ្រាម​បេះដូង ដែល​ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ ខ្មែរ​មេគង្គ។ ពាក់​ព័ន្ធ​នឹង​រឿង សង្គ្រាម​បេះដូង នេះ​ដែរ សូម​ប្រិយមិត្ត​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា ហើយ​ចូលរួម​ឆ្លើយ​សំណួរ​ងាយៗ ដោយ​ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ភីអិនអិន (www.facebook.com/PNNDramaFanClub) ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​អាវ​យឺត​ដ៏​ស្រស់​ស្អាត។

 

ទូរ​ទស្សនិកជន​គាំ​ទ្រ​វត្តមាន​ភាព​យន្ត​ភាគ​ខ្មែរ​ដំបូង​​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

 

ភីអិនអិន​ បាន និង​កំពុង​តែ​សហការ​ជាមួយ​ផលិត​កម្ម​ធំៗ​ក្នុង​ស្រុក ដើម្បី​​សម្រេច​ឲ្យ​បាន​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​​ភាគ​ខ្មែរ​ឲ្យ​បាន​ច្រើន​ជាង​១០០ម៉ោង ក្នុង​ឆ្នាំ​២០១៦​នេះ​ដើម្បី​ផ្សាយ​ជូន​ដល់​ទូរ​ទស្សនិកជន។ ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ចំនួន​២រឿង​ដែល​កំពុង​​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ នៅ​ម៉ោង​៨យ​ប់។ រឿង​ទី​មួយ​គឺ ម្ទេស​ហឹរ​ ប៉ះ​​អំបិល​ប្រៃ ​ចាក់​បញ្ចាំង​ជូន​ទស្សនា​​​ចាប់​ពី​ថ្ងៃ​ចន្ទ ​ដល់​ថ្ងៃ​ពុធ ហើយ​រឿង​ទី២ គឺ ​សង្គ្រាម​បេះ​ដូង ​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍៕

 

អត្ថបទ៖ ពាណិជ្ជកម្ម